ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ បញ្ជូននាវាចម្បាំងទៅឥណ្ឌូប៉ាស៊ីហ្វិក បើទោះស្ថានភាពសមុទ្រចិនខាងត្បូងកាន់តែតានតឹង
នាវាចម្បាំងចំនួន ២គ្រឿង របស់អាល្លឺម៉ង់ បានធ្វើដំណើរទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកហើយ កាលពីថ្ងៃទី៧ ខែឧសភា ដើម្បីពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ អំឡុងពេលដែលភាពតានតឹងរវាងចិន និងតៃវ៉ាន់ ហាក់មិនថមថយសោះឡើយនៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែឧសភា។

លោក Boris Pistorius រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ បានថ្លែងថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង បានបង្កើតជាការដាក់សម្ពាធលើសេរីភាពនៃវិស័យនាវាចរណ៍ និងពាណិជ្ជកម្ម ខណៈដែលលំហូរនៃការជួញដូររបស់អឺរ៉ុបប្រមាណ៤០%ត្រូវឆ្លងកាត់ដែនទឹកជម្លោះមួយនេះ។
នាវាចម្បាំងទី១របស់អាល្លឺម៉ង់ ឈ្មោះ Frankfurt am Main បានចេញដំណើរពីទីក្រុង Wilhelmshaven ខណៈដែលនាវាទី២ ឈ្មោះ Baden-Wuerttemberg ធ្វើដំណើរចេញពីកំពង់ផែ Rota នៃប្រទេសអេស្ប៉ាញ។ នាវាចម្បាំងទាំង២គ្រឿង នឹងជួបគ្នាលើផ្ទៃសមុទ្រ ហើយបន្តដំណើរទៅកាន់ទីក្រុង Halifax ប្រទេសកាណាដា មុនទៅដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នាវាអាល្លឺម៉ង់ នឹងត្រូវឆ្លងកាត់សមុទ្រចិនខាងត្បូង ប៉ុន្តែគេមិនទាន់ដឹងថា នាវាទាំងនោះអាចនឹងចូលចតនៅច្រកសមុទ្រតៃវ៉ាន់ ដូចដែលសហរដ្ឋអាមេរិកបានធ្វើពីមុនដែរឬក៏អត់។ យ៉ាងណាមិញ បើចូលច្រកសមុទ្រតៃវ៉ាន់មែននោះ ទង្វើនេះនឹងធ្វើឲ្យចិន ដែលជាដៃគូពាណិជ្ជកម្មធំរបស់អាល្លឺម៉ង់ មានភាពរសាប់រសល់ដេកមិនលក់បក់មិនល្ហើយជាក់ជាមិនខាន។

លោក Pistorius បាននិយាយថា “ចាប់តាំងពីនាវាកងទ័ពជើងទឹកសម្ព័ន្ធមិត្តធ្លាប់ចូល (ច្រកសមុទ្រតៃវ៉ាន់) វាប្រាកដណាស់ក៏ជាជម្រើសមួយដែរសម្រាប់យើង។ ប៉ុន្តែការសម្រេចចិត្តច្បាស់លាស់មិនទាន់ពិចារណានៅឡើយទេ”។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ អាល្លឺម៉ង់ បានបញ្ជូននាវាចម្បាំង១គ្រឿង ទៅកាន់សមុទ្រចិនខាងត្បូង ជាលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ ដើម្បីចូលរួមជាមួយប្រទេសលោកខាងលិចដទៃ ក្នុងការពង្រីកវត្តមានយោធារបស់ពួកគេនៅក្នុងតំបន់ ជុំវិញភាពអាសន្ននៃមហិច្ឆតាកាន់កាប់ដែនទឹករបស់មហាយក្សចិន។
សមុទ្រចិនខាងត្បូង ប្រៀបដូចជាសាច់ខ្លាញ់មួយដុំ ដែលមានសក្ដានុពលខ្លាំងចំពោះចរាចរណ៍ទំនិញអន្តរជាតិក្នុងតម្លៃជាង ៣ទ្រីលានដុល្លារឯណោះជាប្រចាំឆ្នាំ។ ចិនបានទាមទារអធិបតេយ្យភាពភាគច្រើននៅលើសមុទ្រចិនខាងត្បូង ដោយក្នុងនោះបូករួមទាំងផ្ទៃទឹកដែលត្រូវបានអះអាងដោយ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងព្រុយណេ ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ