ព័ត៌មានអន្ដរជាតិ
អាមេរិក គ្រោងសង់បន្ទាយទ័ពនៅ ឋានព្រះចន្ទ
ជាមួយក្តីកង្វល់ថា ចិននិងរុស្ស៊ី កំពុងប្រែក្លាយលំហអវកាសទៅជាសមរភូមិថ្មីប្រឆាំងលោកខាងលិច មន្ត្រីជាន់ខ្ពស់នៃគណបក្សសាធារណរដ្ឋអាមេរិកលោក Ken Calvert បានលើកឡើងថា កងយោធាក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីន អាចនឹងទៅសង់បន្ទាយនៅឋានព្រះចន្ទ នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។

តាមការចុះផ្សាយរបស់ RT, តំណារាស្រ្តប្រចាំរដ្ឋកាលីហ្វ័រញ៉ារូបនេះ បាននិយាយនៅឯវេទិកា Hill & Valley ស្តីពីសន្តិសុខ AI កាលពីសប្តាហ៍មុនថា អាមេរិកត្រូវប្រាកដថា ខ្លួនឈានមុខគេចំពោះរឿងនេះ។ លោកក៏សម្តែងក្តីកង្វល់ជាពន់ពេកអំពីផែនការរបស់រុស្ស៊ី ដែលសង្ស័យដាក់អាវុធនុយក្លេអ៊ែរនៅក្នុងលំហអវកាសផងដែរ ហើយថែមចោទប្រកាន់ទីក្រុងមូស្គូ គំរាមសម្លុតពិភពលោកទៀតផង។
នៅពេលសួរថាតើសហរដ្ឋអាមេរិក នឹងធ្វើអ្វីដើម្បីឈ្នះការប្រកួតប្រជែងនៅសមរភូមិអវកាសថ្មីនេះ លោក Calvert បានរម្លឹកថា អង្គការណាសា មានផែនការវិលត្រលប់ទៅឋានព្រះចន្ទវិញនៅឆ្នាំ២០២៥ ឬ២០២៦។ ទន្ទឹមនឹងនោះ សមាជិកសភារូបនេះថែមទាំងព្យាករទៀតថា យោធាអាមេរិក ក៏នឹងដើរតួយ៉ាងសកម្មក្នុងការឈរជើងលើភពនានា ក្រៅពីផែនដីផងដែរ។

លោកគូសបញ្ជាក់ថា “ខ្ញុំគិតថា កងកម្លាំងអវកាសនឹងចូលរួមសកម្មបំផុតក្នុង ប្រតិបត្តិការទៅឋានព្រះចន្ទនៅថ្ងៃណាមួយ ហើយកិច្ចពិភាក្សាអំពីរឿងនោះកំពុងបន្ត។ ជាក់ស្តែង ប្រទេសចិនប្រហែលជានឹងដាក់យោធាលើឋានព្រះចន្ទ ប៉ុន្តែគ្មានអ្វីត្រូវងឿងឆ្ងល់ទេ ខ្ញុំជឿថា យើងក៏នឹងមានបន្ទាយលើព្រះចន្ទផងដែរ ពោលគឺប្រហែលជានៅចុងទសវត្សរ៍នេះតែម្តង”។
ពាក់ព័ន្ធបញ្ហានេះដែរ ទីក្រុងមូស្គូ បានច្រានចោលយ៉ាងដាច់អហង្ការចំពោះមតិអះអាងដែលថា ខ្លួនកំពុងរៀបគម្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅក្នុងលំហអវកាស ហើយថ្កោលទោសការចោទប្រកាន់បែបនេះថា គ្រាន់តែជាលេសបោកបញ្ឆោតរបស់សេតវិមាន ដើម្បីប្រមែប្រមូលលុយបន្ថែម យកទៅជួយអ៊ុយក្រែនប៉ុណ្ណោះ។

ងាកទៅប្រទេសចិនឯណោះវិញ ទីក្រុងប៉េកាំងបានទទូចថា ខ្លួនខិតខំប្រើប្រាស់លំហអវអាកាសសម្រាប់តែមធ្យោបាយសន្តិវិធីប៉ុណ្ណោះ ខុសពីការចោទប្រកាន់របស់អាមេរិក ទាំងស្រុង។
សូមជម្រាបថា ប៉ុន្មានឆ្នាំមកនេះ រុស្ស៊ីនិងចិនបានបង្កើនកិច្ចសហប្រតិបត្តិការផ្នែកអវកាសជាមួយគ្នា និងកំពុងរួមគ្នាដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីសាងសង់ស្ថានីយ៍ស្រាវជ្រាវព្រះចន្ទអន្តរជាតិ ខណៈគម្រោង នេះនឹងត្រូវបញ្ចប់នៅដើមឆ្នាំ២០៣០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក បញ្ជា ណាសា ឲ្យបង្កើតល្វែងម៉ោងស្តង់ដា សម្រាប់ ឋានព្រះចន្ទ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?