ព័ត៌មានអន្ដរជាតិ
ក្រោយប្រកាសលែងហុចគ្រាប់ ពេលនេះ អាមេរិក ព្រមានឈប់ផ្តល់អាវុធឲ្យអ៊ីស្រាអែល តែម្តង
ក្នុងបទសម្ភាសជាមួយ CNN ផ្សាយនៅថ្ងៃពុធទី៨ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានព្រមានទៅអ៊ីស្រាអែលថា ទីក្រុងវ៉ាស៊ីនតោន នឹងឈប់ផ្តល់អាវុធមួយចំនួន ប្រសិនបើទីក្រុងហ្ស៊េរុយសាឡិម បើកប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំនៅទីក្រុង Rafah ក្នុងតំបន់ហ្គាហ្សា។

តាមការបញ្ជាក់ពីលោក បៃដិន, “ប្រសិនបើពួកគេចូលទៅក្នុង Rafah ខ្ញុំមិនផ្តល់អាវុធឲ្យយកទៅប្រើ ដើម្បីដោះស្រាយបញ្ហានៅ Rafah ឡើយ ប៉ុន្តែសហរដ្ឋអាមេរិក នឹងបន្តធ្វើគ្រប់យ៉ាង ដើម្បីឲ្យប្រាកដថា អ៊ីស្រាអែលមានសុវត្ថិភាព”។
លោកបន្ថែមថា កងទ័ពរបស់លោក Netanyahu អាចចូលទៅ Rafah ដើម្បីធ្វើប្រតិបត្តិការនៅតាមជាយដែន ប៉ុន្តែបើពួកគេចូលទៅក្នុងមជ្ឈមណ្ឌលនៃបណ្តុំប្រជាជនមែន ពួកគេនឹងមិនទទួលបានការគាំទ្រពីយើងទេ។

ស្របពេលជាមួយគ្នានោះ លោក បៃដិន ក៏ទទួលស្គាល់ដែរថា អាវុធរបស់អាមេរិក ពិតជាត្រូវបានអ៊ីស្រាអែល យកទៅប្រើដើម្បីសម្លាប់ជនស៊ីវិលនៅតំបន់ ហ្គាហ្សា មែន។
ការព្រមានរបស់លោក បៃដិន ឈប់ផ្តល់សព្វាវុធនេះ កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រភពមួយទម្លាយថា ផែនការដឹកជញ្ជូនគ្រាប់រំសេវពីសំណាក់សហរដ្ឋអាមេរិក ទៅឲ្យអ៊ីស្រាអែលត្រូវបញ្ឈប់ជាបន្ទាន់ ហើយក៏មិនមានការបញ្ជាក់ពីពេលវេលាចាប់ផ្ដើមហុចជំនួយសាជាថ្មីទៅឲ្យរដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមដែរ។

ត្បិតតែសហរដ្ឋអាមេរិក បានបង្ហាញការមិនពេញចិត្តនិងប្រឆាំងដាច់ខាត ចំពោះប្រតិបត្តិការនៅ Rafah ក៏ដោយ ប៉ុន្តែអ៊ីស្រាអែល មិនខ្វល់ឡើយ ហើយនៅតែរឹងចចេសធ្វើសកម្មភាពនៅទីនោះដដែល។
សូមរម្លឹកថា លោក Netanyahu បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ បើកប្រតិបត្តិការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយសម្លាប់មនុស្សប្រហែល ១ ២០០ នាក់ និងចាប់ឈ្លើយសឹក ២៥០ នាក់ហើយជាការសងសឹក អ៊ីស្រាអែលក៏បានបើកការវាយប្រហារទ្រង់ទ្រាយធំ សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាង ៣៥ ០០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ