Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ នឹងបញ្ជូនពេជ្ឈឃាដទៅសម្លាប់ក្រុមអន្ធពាលជួញដូរគ្រឿងញៀន ដល់ដីម៉ិកស៊ិក បើជាប់ឆ្នោត 

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ទស្សនាវដ្តី Rolling Stone កាលពីថ្ងៃពុធទី៨ខែឧសភា, បេក្ខជនឈានមុខគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានប្រកាសបញ្ជូនក្រុមពេជ្ឈឃាដនៃកងកម្លាំងពិសេសអាមេរិក ទៅសម្លាប់ក្រុមអន្ធពាលជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក ប្រសិនបើគាត់ជាប់ឆ្នោត ឡើងកាន់កាប់សេតវិមានសាជាថ្មី។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពខាងលើបញ្ជាក់ថា លោក ត្រាំ មិនខ្វល់ឡើយ ហើយនឹងអនុវត្តផែនការនេះ ទោះគ្មានការយល់ព្រមពីសំណាក់រដ្ឋាភិបាលម៉ិកស៊ិកក៏ដោយ។ អង្គភាពពិសេសនេះ នឹងត្រូវបំពេញបេសកកម្មដូចជាការធ្វើឃាតស្តេចត្រាញ់និងមេក្រុមគ្រឿងញៀនកំពូលៗរបស់ប្រទេសម៉ិកស៊ិកដូចជា Sinaloa និង Jalisco ជាដើម។

យោងតាមប្រភពដដែលនេះ លោក ត្រាំ អះអាងថា ជាការពិត យោធាអាមេរិកមានកងឃាតករដ៏ខ្លាំងក្លា ហើយការកម្ចាត់មេក្រុមជួញដូរគ្រឿងញៀន គឺជាផ្លូវដ៏វែងឆ្ងាយមួយឆ្ពោះទៅកាន់ការទប់ស្កាត់ប្រតិបត្តិការរបស់ពួកគេ និងកម្លាក្រុមដទៃទៀត កុំឲ្យហ៊ានធ្វើសកម្មភាពក្នុងតំបន់។

(រូបថត៖ New York Times)

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបង្ហាញព័ត៌មានលម្អិតជាសាធារណៈ អំពីផែនការនេះទេ ប៉ុន្តែគេដឹងថា កាលមុន គាត់ក៏ធ្លាប់បញ្ចេញយោបល់ ឲ្យទម្លាក់គ្រាប់បែកឬឈ្លានពានប្រទេសម៉ិកស៊ិកដែរ ដើម្បីឆ្លើយតបទៅនឹងវិបត្តិ Fentanyl នៅអាមេរិក។

ជាអាភៀនសំយោគដែលមានឥទ្ធិពលខ្លាំងជាងហេរ៉ូអ៊ីន, Fentanyl បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើននៅសហរដ្ឋអាមេរិក។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ អត្រាមរណភាពដោយប្រើ Fentanyl លើសកម្រិតគឺមានជាង ១២ម៉ឺននាក់ ហើយសារធាតុនេះ នៅតែជាមូលហេតុចម្បង នៃការស្លាប់ក្នុងចំណោមជនជាតិអាមេរិកអាយុពី១៨ដល់៤៥ឆ្នាំ។

(រូបថត៖ Cuartoscuro)

ស្របពេលជាមួយគ្នានោះ យោងតាមរដ្ឋបាលគ្រឿងញៀន (DEA) បានឲ្យដឹងថា ការរឹបអូស Fentanyl នៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងបីដងក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ហើយក្នុងឆ្នាំដដែលនោះ ទីភ្នាក់ងារនេះ ក៏រឹបអូសបានថ្នាំ Fentanyl ជាង៧៧លានគ្រាប់ និងម្សៅជាង ៥.៤តោនទូទាំងប្រទេសផងដែរ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន ទាល់តែសោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ គំរាមមាន “ការបង្ហូរឈាម” បើចាញ់ឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម