Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ត្រៀមបណ្ដេញមន្ត្រីការពារជាតិ រុស្ស៊ី ចេញពីប្រទេស ក្រោមបទសង្ស័យស៊ើបការណ៍សម្ងាត់

បានផុស

នៅ

អង់គ្លេសនឹងបណ្ដេញមន្ត្រីការពារជាតិរុស្ស៊ីចេញពីប្រទេស ដោយអះអាងថា មន្ត្រីទាំងនោះជាអ្នកស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលអង់គ្លេសបានប្រកាសវិធានការបណ្ដេញនេះ ជាផ្នែកមួយនៃជំហានប្រឆាំងនឹងសកម្មភាពមិនល្អណាមួយ នៅក្នុងចក្រភពអង់គ្លេសដែលប៉ុនប៉ងដោយរុស្ស៊ី ហើយក្នុងនោះរួមមានទាំងការ​ដកតំណែងវិនិយោគិន​អចលនទ្រព្យ​រុស្ស៊ី​មួយ​ចំនួន​ក្នុង​ប្រទេសផងដែរ ។

វិធានការមួយទៀតគឺកំណត់រយៈពេលដែលមន្ត្រីការទូតរុស្ស៊ីធ្វើការនៅអង់គ្លេស ដើម្បីរារាំងគោលបំណងស៊ើបការណ៍សម្ងាត់ ក៏ដូចជាកាត់បន្ថយសមត្ថភាពរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី ប៉ុន្តែទាក់ទិននឹងបញ្ហានេះ ទីក្រុងមូស្គូបានព្រមានថា នឹងធ្វើការឆ្លើយតបទៅសកម្មភាពបង្កហេតុរបស់អង់គ្លេស​នេះវិញ ។

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ អង់គ្លេសមានបញ្ហាជាច្រើនពាក់ព័ន្ធផ្នែកចារកម្មនេះ ជាក់ស្ដែងជនជាតិប៊ុលហ្គារី ៦ នាក់ត្រូវបានចោទប្រកាន់នៅឆ្នាំនេះពីបទចារកម្មឲ្យរុស្ស៊ី ហើយអង់គ្លេសក៏ធ្លាប់បណ្ដេញអ្នកការទូតរុស្ស៊ី ២៣ នាក់ចេញពីប្រទេសកាលពីឆ្នាំ ២០១៨ ផងដែរ ជាហេតុនាំឲ្យលោកខាងលិច និងប្រទេសមួយចំនួនទៀតធ្វើបែបនេះតាម ជាការឆ្លើយតបទៅរុស្ស៊ី ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម