ព័ត៌មានអន្ដរជាតិ
កុមារថៃ ជាង ១០លាននាក់ រងគ្រោះដោយរលកកម្តៅធ្ងន់ធ្ងរ
ត្បិតតែភ្លៀងបង្អុរមក ហាក់ធ្វើឲ្យថៃ ធូរស្រាលមួយកម្រិតក៏ពិតមែន ប៉ុន្តែប្រទេសនេះ នៅមិនទាន់ឆ្លងផុតដំណាក់កាលកម្តៅក្តៅសឹងឆេះនោះទេ ហើយបើយោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វ បញ្ចេញកាលពីថ្ងៃពុធទី៨ខែឧសភា, កុមារថៃជាង១០លាននាក់ ត្រូវរងផលប៉ះពាល់ដោយសាររលកកម្តៅខ្លាំង។

សីតុណ្ហភាពឡើងខ្ពស់ បានបង្កជាបញ្ហាប្រឈមខ្លាំងដល់កុមារនៅក្នុងប្រទេសថៃ ក៏ដូចជាកន្លែងផ្សេងទៀតដែរ ដោយរារាំងពួកគេមិនឲ្យចេញធ្វើសកម្មភាពក្រៅផ្ទះ និងរំខានខ្លាំងបំផុតដល់ការអប់រំ។
ក្នុងពេលជាមួយគ្នានេះ ការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុ រួមទាំងព្យុះខុសធម្មតា ក៏អាចបណ្តាលឲ្យខូចខាតដល់ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរារាំងកុមារជាច្រើនពីការទទួលបានសេវាមូលដ្ឋានផងដែរ។

របាយការណ៍ថ្មីៗរបស់អង្គការយូនីសេហ្វនេះ បានគូសបញ្ជាក់ថា កុមាររាប់លាននាក់នៅទូទាំងពិភពលោកកំពុងប្រឈមមុខនឹងឥទ្ធិពលនៃការកើនឡើងសីតុណ្ហភាព ហើយស្ថានការណ៍ ត្រូវបានគេរំពឹងថា នឹងកាន់តែធ្ងន់ធ្ងរទៅៗ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខ។
ក្នុងរបាយការណ៍ The Coldest Year of the Rest of Their Lives: Protecting Children from the Escalating Impacts of Heatwaves បានបង្ហាញថា កុមារចំនួន៥៥៩លាននាក់នៅទូទាំងពិភពលោក បច្ចុប្បន្នកំពុងប្រឈមមុខនឹងរលកកម្តៅញឹកញាប់ ខណៈតួលេខ ត្រូវគេព្យាករថានឹងឡើងដល់ ២.០២ពាន់លាននៅត្រឹមឆ្នាំ២០៥០។

នៅក្នុងប្រទេសថៃ ស្ថានភាពគឺគួរឲ្យព្រួយបារម្ភបំផុត ដោយរបាយការណ៍នេះនិយាយថា កុមារជាង៧៥% ពោលគឺប្រហែល ១០.៣លាននាក់ ត្រូវរងផលប៉ះពាល់ដោយសារកត្តាកម្តៅខ្ពស់ត្រឹមមួយឆ្នាំ២០២០ ហើយបើគ្មានការអន្តរាគមន៍ទេ កុមារថៃគ្រប់រូបដែលមានអាយុក្រោម១៨ឆ្នាំ នឹងប្រឈមមុខជាមួយរលកកម្តៅកាន់តែញឹកញាប់ អូសបន្លាយដល់ឆ្នាំ២០៥០។
សូមបញ្ជាក់ថា រយៈពេលពីរខែ គឺមេសានិងឧសភា ប្រទេសថៃ ត្រូវវាយប្រហារយ៉ាងចាស់ដៃដោយរលកកម្តៅសឹងឆេះខ្លោច ខណៈស្រុកចំនួនបីនៅទូទាំងខេត្តទាំង៧៧ បានជួបប្រទះសីតុណ្ហភាពខែមេសាខ្ពស់បំផុតបំបែកកំណត់ត្រា ស្របពេលខេត្តចំនួន ២៦បានទទួលរងនូវកម្តៅកើនលើស៤០អង្សាសេ៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី