ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាននឹងមិនឲ្យទ័ព បារាំង ដេកលក់ស្រួលឡើយ បើលោក Macron ហ៊ានដឹកទៅ អ៊ុយក្រែន
រុស្ស៊ីបានចេញការព្រមានយ៉ាងចាស់ដៃមួយទៅកាន់លោកប្រធានាធិបតី Emmanuel Macron ថា ទាហានបារាំងនឹងមិនអាចដេកលក់ស្រួលឡើយ ប្រសិនបើរដ្ឋាភិបាលទីក្រុងប៉ារីសហ៊ានបញ្ជូនអ្នកចម្បាំងទាំងនោះមកជាន់ទឹកដីនៃប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ។

នេះជាគឺការឆ្លើយតបរបស់រុស្ស៊ីទៅកាន់ប្រទេសបារាំងវិញ បន្ទាប់ពីលោក Macron កាលពីខែកុម្ភៈកន្លងទៅបានដុតបញ្ឆេះស្ថានការណ៍ឲ្យកាន់តែភាពវឹកវរ ពាក់ព័ន្ធនឹងវោហារសាស័ព្ទរបស់លោកដែលនៅតែក្រាញននៀលពីការដាក់ពង្រាយអ្នកចម្បាំងជើងគោកទៅកាន់ប្រទេសអ៊ុយក្រែននាពេលអនាគតដ៏ខ្លីខាងមុខ ជាពិសេសមេដឹកនាំរូបនេះថែមទាំងព្រលយពាក្យមួយទៀត ប្រសិនបើរុស្ស៊ីលើកទង់ជ័យនៅអ៊ុយក្រែនមែន ប្រាកដណាស់ថា ភាពជឿជាក់នៅអឺរ៉ុបនឹងធ្លាក់មកនៅត្រឹមសូន្យ ។
បន្ទាប់ពីការហារមាត់ស្ដីឥតញញើតនេះហើយ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា “វោហារសាសព្ទរបស់លោក Macron អំពីការដាក់កម្លាំងទ័ពនៅដីអ៊ុយក្រែន គឺជាយុទ្ធសាស្ត្របង្កើតភាពមិនប្រាកដប្រជាសម្រាប់ឲ្យប្រទេសរុស្ស៊ីរងបរាជ័យ” ។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះលើកឡើងទៀតថា “ប្រសិនបើអ្នកចម្បាំងបារាំងបង្ហាញខ្លួននៅក្នុងតំបន់ជម្លោះ ពួកគេនឹងក្លាយទៅជាផ្ទាំងស៊ីបស្របច្បាប់ដោយចៀសមិនរួចសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយរដ្ឋាភិបាលទីក្រុងប៉ារីសច្បាស់ណាស់ថាប្រហែលជាដឹងរឿងនេះហើយ” ។
ជាក់ស្ដែង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រុស្ស៊ីបានប្រកាសនឹងអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាផ្នែកនៃសមយុទ្ធយោធា ក្រោយមានការសម្លុតគំរាមជាបន្តកន្ទុយពីសំណាក់ប្រទេសបារាំង ចក្រភពអង់គ្លេស និងបងធំសហរដ្ឋអាមេរិក ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទំនាក់ទំនងបារាំង និងរុស្ស៊ីកាន់តែដាំក្បាលចុះក្រោម ដោយសាររដ្ឋាភិបាលទីក្រុងប៉ារីសបានបង្កើនកិច្ចគាំទ្រ ក៏ដូចជាហុចអាវុធទៅឲ្យអ៊ុយក្រែន បើទោះបីជារុស្ស៊ីតែងគ្រហឹមជារឿយៗថានឹងចាត់ទុកកងទ័ពលោកខាងលិច និងប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេសនៅលើទឹកដីអ៊ុយក្រែន គឺជាគោលដៅកម្ទេចស្របច្បាប់ក៏ដោយ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក Macron បញ្ជាក់ច្បាស់ៗថា បារាំង មិនចង់ប៉ះរលាកភ្លើងសង្គ្រាមជាមួយ រុស្ស៊ី ឡើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ