ព័ត៌មានអន្ដរជាតិ
អាមេរិក សាកល្បងប្រើ AI ជំនួសមន្ត្រីអន្តោរប្រវេសន៍ក្នុងការនិយាយជាមួយជនភៀសខ្លួន
នាយកដ្ឋានសន្តិសុខជាតិអាមេរិក (DHS) កំពុងសាកល្បងប្រើបច្ចេកវិទ្យា AI ដើម្បីឲ្យធ្វើជាមន្ត្រីដែលអាចពិនិត្យមើលជនភៀសខ្លួននៅសហរដ្ឋអាមេរិក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃទី៨ ខែ ឧសភាកន្លងទៅ ។

យោងតាមលោក Alejandro Mayorkas នាយកដ្ឋានសន្តិសុខជាតិអាមេរិកបានឲ្យដឹងថា ដោយសារតែការងារនេះទាមទារកម្លាំងពលកម្មខ្ពស់ ដូចនេះ DHS កំពុងបណ្តុះបណ្តាលម៉ាស៊ីនដោយប្រើ AI ដើម្បីធ្វើការជាមួយជនភៀសខ្លួន ឲ្យដូចជាមន្រ្តីដែលអាចសម្ភាសន៍ជាមួយជនភៀសខ្លួនបាន ។
ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសិទសន្តិសុខ RSA នៅក្នុងទីក្រុង San Francisco ដែលនិយាយលម្អិតអំពីគំនិតផ្តួចផ្តើម AI ដែល DHS បានប្រកាសកាលពីដើមឆ្នាំនេះ ហើយគ្រោងនឹងបង្កើតកម្មវិធីអន្តរកម្មមួយ ដើម្បីបន្ថែមការបណ្តុះបណ្តាលមន្ត្រីអន្តោប្រវេសន៍ដែលជា AI ជំនាន់ថ្មី ។

នាយកដ្ឋានបាននិយាយថា ទីភ្នាក់ងារធ្វើសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិកដែលជាទីភ្នាក់ងារមួយនៅក្នុង DHS ក៏នឹងបង្កើតកម្មវិធី AI នេះផងដែរ ដើម្បីរៀបចំ និងកែសម្រួលឯកសារមួយចំនួន ខណៈ AI នឹងមិនធ្វើការសម្រេចចិត្តអំពីអន្តោប្រវេសន៍ដោយខ្លួនឯងនោះទេ ប៉ុន្តែ AI នឹងដឹងពីលក្ខខណ្ឌជាក់លាក់នៃប្រទេសរបស់ជនអន្តោរប្រវេសន៍ និងព័ត៌មានផ្សេងទៀតដើម្បីជួយមន្រ្តី ។
គួរបញ្ជាក់ថា អាមេរិកក៏មានការដាក់ពង្រាយកម្មវិធី AI ដើម្បីរកមើលភាពមិនប្រក្រតី នៅពេលដែលរថយន្តដឹកទំនិញពាណិជ្ជកម្ម និងរថយន្តដឹកអ្នកដំណើរឆ្លងកាត់ព្រំដែនផងដែរ ដើម្បីជួយនាយកដ្ឋានរកឃើញការប៉ុនប៉ងរត់ពន្ធសារធាតុ fentanyl និងរបស់ក្លែងក្លាយផ្សេងទៀតចូលទៅក្នុងសហរដ្ឋអាមេរិក ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ