Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ នឹងជួយការពារទឹកដីណាតូមិនឲ្យបាត់សូម្បីប៉ុនសរសៃសក់

បានផុស

នៅ

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានចេញការព្រមានទៅដល់រុស្ស៊ីប្រឆាំងនឹងសកម្មភាពណាមួយឆ្ពោះទៅកាន់រដ្ឋបាល់ទិក ជាពិសេសមេដឹកនាំវ័យ ៦៦ ឆ្នាំរូបនេះថែមទាំងសង្កត់ធ្ងន់ទៀតថា អង្គការណាតូដាក់ចិត្តដាក់កាយការពារទឹកដីសម្ព័ន្ធមិត្តទាំងអស់មិនឲ្យបាត់សូម្បីប៉ុនសរសៃសក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន DW កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកប្រធានាធិបតីហ្វាំងឡង់ Alexander Stubb កាលពីថ្ងៃពុធ, លោកអធិការបតីបានលើកឡើងថា “យើងនឹងការពារទឹកដីសម្ព័ន្ធអង្គការណាតូមិនឲ្យបាត់បង់សូម្បីមួយសង់ទីម៉ែត្រក្រឡា ហើយរឿងនេះខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ម្ដងជាពីរម្ដងទៅហើយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់រដ្ឋបាល់ទិកកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែនៅពេលនេះខ្ញុំចង់បញ្ជាក់ឲ្យកាន់តែច្បាស់បន្ថែមទៀត កុំឲ្យនៅមានការសង្ស័យ” ។

លោក Olaf Scholz បញ្ជាក់ទៀតថា លោកនៅតែបន្តលើកឡើងពីរឿងនេះទៀតក្នុងកិច្ចប្រជុំដែលពាក់ព័ន្ធនឹងការពិភាក្សាអំពីការងារអភិវឌ្ឍន៍មធ្យោបាយដើម្បីបង្កើនកិច្ចគាំទ្រផ្នែកយោធាសម្រាប់ប្រទេសអ៊ុយក្រែន និងនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្កការណាតូនាពេលខាងមុខនៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈតាមព័ត៌មានល្ហិចល្ហៀងមក សម្ព័ន្ធមិត្តនឹងពិភាក្សាអំពីផែនការថ្មីដើម្បីបង្អាក់ដំណើររបស់រុស្ស៊ី ។

មេដឹកនាំអាល្លឺម៉ង់រូបនេះសង្កត់ធ្ងន់ថា “យើងចង់ពង្រឹងបន្ថែមទៀតនូវទឹកដីផ្នែកខាងកើតនៃអង្គការណាតូ ហើយអាល្លឺម៉ង់ក៏ចង់ពង្រឹងសសរស្តម្ភអឺរ៉ុបនៅក្នុងសម្ព័ន្ធភាពអង្គការណាតូផងដែរ បន្ទាប់ពីបានចែករំលែកទស្សនៈស្រដៀងគ្នាជាមួយហ្វាំងឡង់លើបញ្ហាទាំងអស់នេះ ។ ខ្ញុំត្រេកអរ​ណាស់​ដែល​ហ្វាំងឡង់​បាន​ចូល​ជា​សមាជិក​អង្គការ​ណាតូ​តាំង​ពី​ឆ្នាំ​មុនមក ហើយការចូលរួមជាមួយសម្ព័ន្ធភាពយោធាមួយនេះ នឹងជួយពង្រឹងហ្វាំងឡង់ រួមទាំងតំបន់ Scandinavia ដែលមានន័រវែស ដាណឺម៉ាក និងស៊ុយអែត ជាពិសេសនឹងពង្រឹងសន្តិសុខរួមរបស់អឺរ៉ុបតែម្ដង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានវាយបកទៅវិញថា “សកម្មភាពទាំងនេះមានតែនាំភ្លើងបន្ថែមទៀតប៉ុណ្ណោះ ជាពិសេសវានឹងបង្កើតតំបន់ក្ដៅ ក៏ដូចជាគំរាមកំហែងដល់តំបន់ព្រំដែនរបស់យើងផងដែរ ដូច្នេះចង់ ឬមិនចង់ វាតម្រូវឲ្យយើងចាត់វិធានការពិសេសដើម្បីធានាដល់សន្តិសុខរបស់យើងដូចគ្នា” ។

គួរបញ្ជាក់ថា ការសង្គ្រឺតធ្មេញដាក់គ្នារវាងរុស្ស៊ីជាមួយប្លុកយោធានៅអឺរ៉ុបខាងកើត និងតំបន់បាល់ទិកដែលមានអាមេរិកជាបងធំនៅពីក្រោយខ្នង ផ្ទុះមានឡើង បន្ទាប់ពីការពង្រីកខ្លួនរបស់ណាតូចូលទៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន ជាពិសេសប្រទេសអឺរ៉ុបដូចជា អាល្លឺម៉ង់ជាដើមបានដាក់ពង្រាយទ័ពទៅប្រទេសលីទុយអានី និងប៉ូឡូញដែលសុទ្ធសឹងតែជាប្រទេសនៅកៀកៗរុស្ស៊ី ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រុស្ស៊ី ព្រមាននឹងមិនឲ្យទ័ព បារាំង ដេកលក់ស្រួលឡើយ បើលោក Macron ហ៊ានដឹកទៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម