ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ
តាមការចុះផ្សាយរបស់ RT នៅថ្ងៃព្រហស្បតិ៍ទី៩ខែឧសភា, អ៊ុយក្រែន បានបើកការវាយប្រហារទីក្រុងមួយចំនួនរបស់រុស្ស៊ី ចំទិវាជ័យជម្នះ ខណៈមានសេចក្តីរាយការណ៍អំពីជនស៊ីវិលច្រើននាក់ ត្រូវរបួស។

ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារខ្លះៗដោយដ្រូនអ៊ុយក្រែន ត្រូវបានរុស្ស៊ីរារាំង ប៉ុន្តែអាជ្ញាធរក្នុងតំបន់មួយចំនួន ជាពិសេសទីក្រុងព្រំដែន Belgorod ក៏បានរាយការណ៍អំពីការខូចខាតផ្ទះសម្បែងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធផងដែរ ហើយការវាយប្រហារនេះទៀតសោត គឺមិនបានធ្លាយទៅដល់ទីក្រុងមូស្គូ ដែលជាកន្លែងប្រារព្ធពិធីធំនោះទេ។
មន្ត្រីមូលដ្ឋាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់គ្រាប់ផ្លោងចំនួន១៥គ្រាប់ និងដ្រូនមួយគ្រឿងនៅទីក្រុង Belgorod ខណៈយន្តហោះគ្មានមនុស្សបើក២គ្រឿងទៀតត្រូវបានបំផ្លាញនៅ Bryansk និង៣គ្រឿងនៅ Kursk។

ស្របពេលជាមួយគ្នានោះដែរ បើតាមការបញ្ជាក់នៅលើបណ្តាញ Telegram ពីអភិបាលក្រុង Belgorod លោក Vyacheslav Gladkov, ការវាយប្រហារបានបណ្តាលឲ្យមនុស្សចំនួន៨នាក់ រងរបួស ហើយក្នុងនោះ មាន៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
សូមបញ្ជាក់ថា ថ្ងៃ៩ឧសភារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ី បានប្រារព្ធទិវាជ័យជម្នះលើសត្រូវឈ្លានពានណាស៊ីអាល្លឺម៉ង់ ខណៈឆ្នាំ២០២៤នេះគឺជាខួបលើកទី៧៩ហើយ។

ឆ្នាំនេះ គេឃើញមានកងទ័ពរាប់ម៉ឺននាក់ព្រមទាំងគ្រឿងសឹកជាច្រើន បានចូលរួមក្បួនព្យុហយាត្រានៅទីលានក្រហម ក្នុងទីក្រុងមូស្គូ។
ក្បួនព្យុហយាត្រាយោធានិងពិធីផ្សេងៗ ដើម្បីឧទ្ទិសដល់គុណបំណាច់និងការលះបង់របស់ប្រជាជនសូវៀត បានប្រព្រឹត្តទៅនៅទីក្រុងជាង៣០០ ទូទាំងប្រទេសរុស្ស៊ី ប៉ុន្តែព្រឹត្តិការណ៍ធំគឺធ្វើឡើងក្នុងទីក្រុងមូស្គូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក គីម ជុងអ៊ុន ផ្ញើសារគាំទ្រ ពូទីន ក្នុងខួបអបអរជ័យជម្នះលើអាល្លឺម៉ង់

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?