ព័ត៌មានអន្ដរជាតិ
អាមេរិក-ហ្វីលីពីន បាញ់ពន្លិចនាវា១គ្រឿង ធ្វើជាសេណារីយ៉ូបើមានការលុកលុយពីចិន
សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន បានចាប់ដៃគ្នាធ្វើសមយុទ្ធនៅក្នុងដែនសមុទ្រចិនខាងត្បូង ដោយក្នុងនោះមានការបាញ់ពន្លិចនាវាចម្បាំងអស់ចំនួន១គ្រឿង។ សកម្មភាពបាញ់ពន្លិចនាវាចម្បាំង ដែលបណ្ដាលឲ្យរដ្ឋាភិបាលក្រុងប៉េកាំងនៅមិនសុខបក់មិនល្ហើយនេះ ធ្វើឡើងកាលពីថ្ងៃទី៨ ខែឧសភា ស្ថិតនៅឆ្នេរសមុទ្រទីក្រុង Laoag ខេត្ត Ilocos Norte ភាគខាងជើងប្រទេសហ្វីលីពីន។

សមយុទ្ធនេះ មានការចូលរួមពីកងទ័ពច្រើនជាង ១៦ ០០០នាក់ មកពីសហរដ្ឋអាមេរិក និងហ្វីលីពីន ព្រមទាំងយោធាប៉ុន្មានរយនាក់ទៀតមកពីអូស្ត្រាលី បូករួមទាំងអ្នកអង្កេតការណ៍ពីប្រទេសចំនួន ១៤។ វាត្រូវគេហៅថា សមយុទ្ធ “Balikatan” ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា។
ការបាញ់ពន្លិចនាវា គឺជាផ្នែកមួយនៃសមយុទ្ធ ហើយធ្វើឡើងក្នុងគោលបំណងបង្កើតជាសេណារីយ៉ូ ត្រៀមទុកសម្រាប់ការឈ្លានពានពីបរទេសមកលើប្រជុំកោះហ្វីលីពីន។
សូមទស្សនាវីដេអូខាងក្រោម៖
សូមបញ្ជាក់ថា សមយុទ្ធនេះ បានឆ្លុះបញ្ជាំងពីការព្យាយាមពង្រឹងសម្ព័ន្ធសនិសញ្ញាការពារជាតិរវាងអាមេរិក និងហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជុំវិញក្ដីកង្វល់នៅប៉ុន្មានឆ្នាំចុងក្រោយ ដែលចិនបានប្រើសកម្មភាពគំរាមកំហែងកាន់តែច្រើនជាងមុនក្នុងជម្លោះដែនសមុទ្រនៅតំបន់អាស៊ី។

លោក Bongbong Marcos ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឲ្យយោធាក្នុងប្រទេស ផ្អាកប្រតិបត្តិការប្រឆាំងចលនាបះបោរក្នុងស្រុក ហើយត្រូវផ្ដោតសំខាន់លើការការពារជាតិពីខាងក្រៅវិញ ខណៈដែលសកម្មភាពក្រុងប៉េកាំងនៅក្នុងសមុទ្រចិនខាងត្បូងបានក្លាយជាក្ដីបារម្ភធំបំផុត។ ការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់លោក Marcos បានបង្ហាញពីបំណងច្របាច់បញ្ចូលគ្នាជាមួយកិច្ចខំប្រឹងប្រែងរបស់អាមេរិក ដែលចង់ពង្រឹងសម្ព័ន្ធភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទប់ទល់នឹងមហាយក្សចិន។
គោលជំហររបស់ហ្វីលីពីន បានបង្កបង្កើតជាផ្កាភ្លើង ដុតកំហឹងចិនឲ្យកាន់តែក្ដៅ ហើយចិនបានព្យាយាមធ្វើទុក្ខបុកម្នេញជាច្រើនដាក់ហ្វីលីពីនវិញ ដូចជា ការបាញ់កាំភ្លើងទឹកសម្ពាធខ្លាំង និងឡាស៊ែរយោធាដាក់នាវាហ្វីលីពីន ការបិទចរាចរណ៍ផ្លូវទឹក និងការធ្វើសមយុទ្ធទ្រង់ទ្រាយធំជាច្រើនលើក ក្បែរតំបន់ជម្លោះដែនសមុទ្រហ្វីលីពីន-ចិន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ