Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រកាសប្រើអំណាច ធ្វើគ្រប់យ៉ាង រារាំងពិភពលោក មិនឲ្យកើតសង្គ្រាមថ្មី

បានផុស

នៅ

ក្នុងសុន្ទរកថាអំឡុងក្បួនព្យុហយាត្រាយោធាទិវាជ័យជម្នះ នៅទីក្រុងមូស្គូ, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសក្តែងៗថា រុស្ស៊ី នឹងប្រើអំណាចធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងមិនឲ្យពិភពលោកកើតជម្លោះថ្មីទៀតឡើយ ប៉ុន្តែក៏មិនអនុញ្ញាតឲ្យមានការគំរាមកំហែងណាមួយចំពោះរុស្ស៊ីដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ RT)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឈរអមជាមួយមន្ត្រីកំពូលៗនិងអ្នកមុខអ្នកការ លោក ពូទីន អះអាងថា យោធារុស្ស៊ី តែងប្រុងជើងការជាប់ជានិច្ច និងត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យរបស់ខ្លួន។

តាមការបញ្ជាក់ពីប្រធានាធិបតីរុស្ស៊ីរូបនេះ, “ប្រទេសលោកខាងលិច ចង់បំភ្លេចមេរៀននៃសង្គ្រាមលោកលើកទី២ ប៉ុន្តែយើងចងចាំថា ជោគវាសនារបស់មនុស្សលោក គឺត្រូវបានសម្រេចនៅក្នុងសមរភូមិដ៏ធំ ជិតទីក្រុងមូស្គូនិង ឡេនីនក្រាដ ក៏ដូចជាទីក្រុងដទៃទៀតផងដែរ។ រុស្ស៊ីកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយជោគវាសនារបស់ប្រទេសនេះ គឺអាស្រ័យទាំងស្រុងលើប្រជាជនរុស្ស៊ីគ្រប់រូប”។

(រូបថត៖ ក្រសួងការពាររុស្ស៊ី)

សូមបញ្ជាក់ថា​ ថ្ងៃ៩ឧសភារៀងរាល់ឆ្នាំ ប្រទេសរុស្ស៊ី តែងប្រារព្ធទិវាជ័យជម្នះលើសត្រូវឈ្លានពានណាស៊ីអាល្លឺម៉ង់ ខណៈឆ្នាំ២០២៤នេះគឺជាខួបលើកទី៧៩ហើយ។

ឆ្នាំនេះ គេឃើញមានកងទ័ពរាប់ម៉ឺននាក់ព្រមទាំងគ្រឿងសឹកជាច្រើន បានចូលរួមក្បួនព្យុហយាត្រានៅទីលានក្រហម ក្នុងទីក្រុងមូស្គូ។

ក្បួនព្យុហយាត្រាយោធានិងពិធីផ្សេងៗ ដើម្បីឧទ្ទិសដល់គុណបំណាច់និងការលះបង់របស់ប្រជាជនសូវៀត បានប្រព្រឹត្តទៅនៅទីក្រុងជាង៣០០ ទូទាំងប្រទេសរុស្ស៊ី ប៉ុន្តែព្រឹត្តិការណ៍ធំគឺធ្វើឡើងក្នុងទីក្រុងមូស្គូ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៩ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម