ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ផ្អាកការហ្វឹកហ្វឺនយន្តហោះចម្បាំង ក្រោយមានករណីធ្លាក់យន្តហោះ
កងកម្លាំងអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) បានប្រកាសផ្អាកជាបណ្ដោះអាសន្ននូវការហ្វឹកហ្វឺនដែនអាកាសរបស់ប្រភេទយន្តហោះចម្បាំង F-16 ក្រោយកើតមានហេតុការណ៍គ្រោះថ្នាក់កាលពីថ្ងៃទី៨ ខែឧសភា ម្សិលមិញនេះ។

យន្តហោះចម្បាំង F-16 មួយគ្រឿង បានធ្លាក់នៅមូលដ្ឋានទ័ព Tengah ដែលនេះគឺជាករណីកម្របំផុតមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំកន្លងមក។ យ៉ាងណាមិញ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ពុំមានអ្នកបាត់បង់ជីវិត ឬរងរបួសឡើយ។
លោក Ng Eng Hen រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី បានប្រាប់ថា ភីឡុត F-16 ដែលរួចផុតពីគ្រោះថ្នាក់ ជាអ្នកបើកយន្តហោះចម្បាំងយ៉ាងស្ទាត់ជំនាញ ដោយធ្លាប់ធ្វើការហោះហើរមិនតិចជាង ២ ០០០ម៉ោងឡើយ។ លោកថា បើយោងតាមអ្នកបើក F-16 នោះ យន្តហោះអាចមានបញ្ហាទៅលើប្រព័ន្ធបញ្ជា។ ទោះបីជាបែបនេះក្ដី លោករដ្ឋមន្ត្រី បានបន្ថែមថា ការស៊ើបអង្កេតលម្អិតកំពុងស្ថិតនៅក្នុងដំណើរការ។

ករណីធ្លាក់យន្តហោះ F-16 ដំបូងរបស់សិង្ហបុរី កើតឡើងនៅអំឡុងខែឧសភា ឆ្នាំ២០០៤ ក្នុងពេលកំពុងបំពេញបេសកកម្មហ្វឹកហាត់នៅរដ្ឋ Arizona លើទឹកដីសហរដ្ឋអាមេរិក ហើយបណ្ដាលឲ្យភីឡុតមួយរូបពលីជីវិត។ កាលណោះ ក្រុមស៊ើបអង្កេត បានសន្និដ្ឋានថា វាជាកត្តាអ្នកបើកបរ ដែលបាត់បង់ស្មារតីនៅពេលយន្តហោះកំពុងបើកក្រឡាប់ក្បាលបញ្ច្រាសចុះក្រោម។
សូមបញ្ជាក់ថា យន្តហោះចម្បាំង F-16 នៅសិង្ហបុរី បានដាក់ដំណើរការតាំងតែពីឆ្នាំ១៩៩៨មកម៉្លេះ ហើយកាលពីពេលថ្មីៗកន្លងទៅ សិង្ហបុរីមានគម្រោងធ្វើទំនើបកម្មយន្តហោះទាំងនោះ ដោយនឹងដាក់ឲ្យពួកវាចូលនិវត្តន៍នៅពាក់កណ្ដាលឆ្នាំ២០៣០ខាងមុខ។ សិង្ហបុរី នឹងជំនួស F-16 ដោយការទិញប្រភេទយន្តហោះចម្បាំង F-35 មកប្រើវិញ។ កាលពីខែកុម្ភៈ សិង្ហបុរី បានប្រកាសទិញយន្តហោះប្រភេទ F-35A ចំនួន ៨គ្រឿង និងប្រភេទ F-35B ចំនួន ១២គ្រឿង៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?