ព័ត៌មានអន្ដរជាតិ
តើប្រទេសណា មានអ្នកលេង Facebook ច្រើនជាងគេលើពិភពលោក?
Facebook គឺជាបណ្តាញសង្គមពេញនិយមបំផុតលើពិភពលោក ដោយមានអ្នកប្រើប្រាស់ជាសកល ជាង ៣ ពាន់លាននាក់ ហើយបើយោងតាមទិន្នន័យពីគេហទំព័រ Statista, ឥណ្ឌា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ មានអ្នកលេងបណ្តាញសង្គមនេះ ច្រើនជាងគេ។

តាមរយៈទិន្នន័យគិតត្រឹមខែមេសាឆ្នាំ២០២៤ ឥណ្ឌា មានអ្នកលេង Facebook ប្រមាណ៣៧៨.០៥លាននាក់ ឈរពីលើសហរដ្ឋអាមេរិក ដែលមាន ១៩៣.៨លាននាក់។
ស្របពេលជាមួយគ្នានោះដែរ ចំណាត់ថ្នាក់លេខ៣បានទៅលើប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍គឺ ឥណ្ឌូណេស៊ី ដែលមានអ្នកលេង Facebook ១១៩.០៥លាននាក់។

អ្វីដែលគួរឲ្យកត់សម្គាល់ចំពោះទិន្នន័យនេះគឺថា ក្នុងចំណោមប្រទេសដែលមានអ្នកលេង Facebook ច្រើនបំផុតទាំង១០លើពិភពលោក គឺមាន៧ទៅហើយ ដែលស្ថិតក្នុងទ្វីបអាស៊ី។
ក្រៅពីឥណ្ឌា ជាប់លេខ១ និងឥណ្ឌូណេស៊ី ជាប់លេខ៣, ក្នុងនោះអាស៊ីនៅមានប្រទេស ហ្វីលីពីន ជាប់លេខ៦ (៨៧.៧លាននាក់), លេខ៧ វៀតណាម (៧៥.៣លាននាក់), លេខ៨ បង់ក្លាដែស (៥៥.៦លាននាក់), លេខ៩ ថៃ (៥០.០៥លាននាក់) និងចុងក្រោយគឺ ប៉ាគីស្ថាន (៤៧.៣៥លាននាក់)៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ