ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកចាស់ដៃ លើទីក្រុង Rafah មិនខ្វល់សម្តីអាមេរិក
ជាបរាជ័យមួយទៀត ដែលភាគីជម្លោះអ៊ីស្រាអែលនិងហាម៉ាស មិនអាចធ្វើឲ្យបទឈប់បាញ់លេចចេញជារូបរាងបាន ខណៈកងទ័ពរបស់លោក Benjamin Netanyahu កំពុងតែវាយសន្ធាប់យ៉ាងខ្លាំងក្លានៅទីក្រុង Rafah មិនខ្វល់សម្តីអាមេរិក។

ទោះសម្ព័ន្ធមិត្តអាមេរិក ព្រមានម្តងហើយម្តងទៀត កុំឲ្យអ៊ីស្រាអែល វាយលុកចូលទីក្រុងស្ថិតនៅភាគខាងត្បូងជ្រោយហ្គាហ្សានេះក៏ដោយ តែលោក Netanyahu ធ្វើមិនដឹង ហើយចេញបញ្ជាដាច់ណាត់ ឲ្យបើកប្រតិបត្តិការនៅទីនោះ ទាល់តែបាន។
តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែឧសភា, ទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំលើទីក្រុង Rafah ដោយបណ្តាលឲ្យជនស៊ីវិលស្លូតត្រង់ជាច្រើនស្លាប់និងរបួស។

ការវាយប្រហារអាកាសនៅសង្កាត់ Sabra បានសម្លាប់មនុស្សចំនួន១២នាក់ រួមមានទាំងស្រ្តីនិងកុមារផងដែរ។ យ៉ាងណា ក្នុងចំណោមនោះ គេដឹងថា មានមេបញ្ជាការជាន់ខ្ពស់នៃកងពលតូចសកម្មប្រយុទ្ធ Al-Mujahedeen និងក្រុមគ្រួសាររបស់គាត់ ព្រមទាំងក្រុមគ្រួសាររបស់មេដឹកនាំក្រុមមួយផ្សេងទៀត។
ពាក់ព័ន្ធការសម្រេចចិត្តបើកប្រតិបត្តិការវាយលុកនៅ Rafah នេះដែរ ត្រូវបានអ៊ីស្រាអែលអះអាងថា គឺដោយសារសកម្មប្រយុទ្ធហាម៉ាស កំពុងសំងំលាក់ខ្លួននៅក្នុងទីក្រុងនេះ ទោះទីនោះក៏មានជនភៀសសឹកហ្គាហ្សារាប់ម៉ឺននាក់ កំពុងស្នាក់អាស្រ័យក៏ដោយ។

ការវាយប្រហារនេះទៀតសោត កើតឡើងចំពេល កិច្ចពិភាក្សាចុងក្រោយបំផុតក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីបញ្ឈប់អរិភាពនៅតំបន់ហ្គាហ្សា ត្រូវជាប់គាំង ដោយសារភាគីជម្លោះមិនឯកភាពគ្នាលើលក្ខខណ្ឌរៀងៗខ្លួន ពោលគឺអ៊ីស្រាអែល បដិសេធសំណើបញ្ចប់សង្គ្រាម ចំណែកក្រុមហាម៉ាស ថា ខ្លួនមិនទទួលបានសម្បទានគ្រប់គ្រាន់ឡើយ។
សូមជម្រាបថា តាមការបញ្ជាក់ពីក្រសួងសុខាភិបាលហ្គាហ្សា, គិតត្រឹមពេលនេះ ប្រតិបត្តិការរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៣៥ ០០០ នាក់ និងរបួសជិត ៨ ម៉ឺននាក់ ភាគច្រើនជាជនស៊ីវិលស្លូតត្រង់។
នេះគឺដើម្បីសងសឹកទៅនឹងការវាយប្រហារឆ្លងដែនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលា ដែលពេលនោះបានផ្តាច់ជីវិតមនុស្សប្រហែល ១ ២០០ នាក់ និងចាប់ពង្រត់ ២៥២នាក់ទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រោយប្រកាសលែងហុចគ្រាប់ ពេលនេះ អាមេរិក ព្រមានឈប់ផ្តល់អាវុធឲ្យអ៊ីស្រាអែល តែម្តង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ