​​អ្នក​ទោស​ឥស្លាម ១៤នាក់ ដែលទើប​ដោះ​លែង ត្រូវគេចាប់​ដាក់​ពន្ធនាគារវិញ ក្រោយភេរវកម្ម​នៅ Vienna – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

​​អ្នក​ទោស​ឥស្លាម ១៤នាក់ ដែលទើប​ដោះ​លែង ត្រូវគេចាប់​ដាក់​ពន្ធនាគារវិញ ក្រោយភេរវកម្ម​នៅ Vienna

Published

on

កងកម្លាំង​ប៉ូលិស​របស់​ប្រទេសអូទ្រីស បាន​បើក​ការ​វាយ​ឆ្មក់ និង​ចាប់​ខ្លួន​មនុស្ស​សរុប ១៤នាក់ ក្រោយ​មាន​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្មនៅ​ទីក្រុង Vienna ដែល​សម្លាប់មនុស្ស​យ៉ាង​តិច ៤នាក់។

កាល​ពី​ថ្ងៃ​ច័ន្ទ បុរសម្នាក់​ដែល​គេ​ដឹង​ថា មាន​វ័យ ២០ឆ្នាំ ជាភារវករ​ឥស្លាម និង​ទើប​ត្រូវ​គេ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩ បាន​បើក​ការ​បាញ់​រះ​ទៅ​លើ​អ្នក​ដំណើរ នាំ​ឲ្យ​មាន​ការ​ស្លាប់ និង​របួស​ជាច្រើន ហើយ​ក្រោយ​មក​ក៏​ត្រូវ​កម្លាំង​ប៉ូលិស​បាញ់​សម្លាប់​នៅ​ហ្នឹង​កន្លែង។  

រដ្ឋធានី​ Vienna ដែល​ជា​បេះ​ដូង​របស់​ប្រទេស​អូទ្រីស ត្រូវគេ​រឹតបន្តឹង ខណៈ​ពេល​ប៉ូលិសកំពុង​បើក​ប្រតិបត្តិការ​ស្វែង​រក​ជន​សង្ស័យ​ប៉ុនប៉ង​វាយ​ប្រហារ​ផ្សេង​ទៀត។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា ប៉ូលិសជឿថា ករណី​បាញ់​ប្រហារ​កាល​ពី​ថ្ងៃច័ន្ទ ខ្មាន់​កាំ​ភ្លើង​ធ្វើ​ឡើង​តែម្នាក់​ឯងប៉ុណ្ណោះ។

លោកអធិការបតីប្រទេសអូទ្រីស Sebastian Kurz បាននិយាយថា មនុស្ស ៤នាក់​ស្លាប់ និង​២២នាក់រង​របួស ខណៈ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់ គឺ​ជាស្ត្រី​ចំណាស់​ជនជាតិ​អាល្លឺម៉ង់។

លោក Karl Nehammer រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាននិយាយ​ដែរ​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​តម្រុយ​ជន​ពាក់​ព័ន្ធ​ណា​ម្នាក់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នោះ​ឡើយ ដោយប៉ូលិស​បាន​ស្រាវជ្រាវ​តាម​រយៈ​ទូរសព្ទ​ដៃ​ជាង ២ម៉ឺនគ្រឿង ទាំង​រូបថង វីដេអូ ពាក់​ព័ន្ធ​ព្រឹត្តិការណ៍​កើតឡើង។

ក្នុង​វីដេអូ​ខ្លីមួយដែល​គេ​បង្ហោះ​លើ​អនឡាញ បង្ហាញ​ពីក្រុមរដ្ឋអ៊ីស្លាម IS បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ការ​វាយប្រហារ​នេះ ប៉ុន្តែ​មិន​បាន​បង្ហាញ​ភស្តុតាង​ជាក់​លាក់​នោះឡើយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ BBC

ចុចអាន៖

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ប្រមុខ​ការទូត​កម្ពុជា ៖ ទោះបី​មានការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩​ក៏ដោយ គេ​ពុំទាន់​មើលឃើញ​ប្រក្រតីភាព នៃ​ដំណើរការ​សេដ្ឋកិច្ចពិភពលោក​នៅឡើយ​ទេ

ព័ត៌មានជាតិ2 hours ago

ឆ្នាំ​២០២០​រដ្ឋាភិបាល​ បាន​ចំណាយ​ថវិកា​៣៨​លាន​ដុល្លារ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥

ព័ត៌មានជាតិ2 hours ago

សង្ស័យ​ចុះ​ជួយ​សត្វ​ឆ្កែ​ធ្លាក់​ទឹក បែរជា​លង់ទឹក​ស្លាប់​២​នាក់​ម្តាយកូន​យ៉ាង​អាណោចអាធ័ម​

ព័ត៌មានជាតិ3 hours ago

ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈសំណង់ និង​ខ្សែភ្លើង សំណាង​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស

ព័ត៌មានជាតិ4 hours ago

លោក សុខ ទូច​ ៖ ដើម្បី​ឲ្យ​រោងចក្រ និង​សង្វាក់​ផលិតកម្ម​នៅ​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប អាច​ដើរ​បាន យើង​ត្រូវការ​គោ​ទឹកដោះ​ចំនួន​៣០០​ក្បាល

ព័ត៌មានពេញនិយម