ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ថា នាវា ចិន ១១ គ្រឿងបើកចូលដែនទឹកក្បែរកោះ Kinmen
នាវាចិនចំនួន ១១ គ្រឿងបានបើកចូលក្នុងដែនទឹកក្បែរប្រជុំកោះ Kinmen ដែលគ្រប់គ្រងដោយតៃវ៉ាន់ ប៉ុន្តែកម្លាំងដែនកោះមួយនេះក៏រារាំងនាវាចិនមិនឲ្យចូលក្នុងដែនទឹកដោយគ្មានការអនុញ្ញាតនោះដែរ ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី១០ ខែឧសភានេះ ។
ឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់និយាយថា នាវាចិនចំនួន ៧ គ្រឿង រួមទាំងនាវាល្បាតដែនសមុទ្រ និងនាវានេសាទបានចូលទន្ទ្រានក្នុងដែនទឹកកាលពីរសៀលថ្ងៃព្រហស្បតិ៍ ក្នុងនោះមាននាវាឆ្មាំឆ្នេរសមុទ្រចិនចំនួន ៤ គ្រឿងបានបើកចូលទៅក្នុងដែនទឹកដែលត្រូវបានហាមឃាត់ ។
នាវាចិនទាំង ១១ គ្រឿងបានឈប់នៅក្នុងដែនទឹកនេះប្រហែល ៩០ នាទី បើទោះបីជាទូកល្បាតរបស់តៃវ៉ាន់ព្រមានពួកគេឲ្យចាកចេញក៏ដោយ ខណៈវាជាលើកទី ៤ ហើយនៅក្នុងខែឧសភាដែលកប៉ាល់ឆ្មាំសមុទ្ររបស់ចិនបានធ្វើដំណើរចូលទៅក្នុងតំបន់នោះ និងជាលើកដំបូងហើយ ដែលនាវាឆ្មាំឆ្នេរសមុទ្រចិនចូលរួមជាមួយនាវានៃទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតចូលក្នុងដែនទឹកនេះ ។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ អ្នកនេសាទជនជាតិចិន ២ នាក់បានស្លាប់ បន្ទាប់ពីទូករបស់ពួកគេបានលិច ខណៈពេលដែលត្រូវបានឆ្មាំសមុទ្ររបស់តៃវ៉ាន់ដេញតាមនៅក្នុងដែនទឹកក្បែរកោះ Kinmen ដែលនាំឲ្យប្រទេសចិនចេញការឆ្លើយតបថា គ្មានដែនទឹកណាដែលត្រូវបានហាមឃាត់នោះទេ ។
ទោះយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា នេះជាសកម្មភាព ក៏ដូចជាទង្វើរបស់ប្រទេសចិនដើម្បីព្យាយាមដាក់សម្ពាធទៅលើរដ្ឋបាលថ្មីរបស់តៃវ៉ាន់គឺលោក Lai Ching-te ដែលគ្រោងនឹងស្បថចូលកាន់តំណែងនាថ្ងៃទី២០ ខែឧសភាខាងមុខនេះ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត