ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង បង្កើតក្រសួងថ្មី ដោះស្រាយបញ្ហាអត្រាកំណើតទាប
ក្រុងសេអ៊ូល នឹងបង្កើតឲ្យមានក្រសួងថ្មីមួយបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាការធ្លាក់ចុះនៃអត្រាកំណើតក្នុងប្រទេស ដែលកំពុងស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្នថ្នាក់ជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី៩ ខែឧសភា។
អត្រាកំណើតនៅកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងគំហុកនៅក្នុងឆ្នាំ២០២៣ ដោយសារតែក្ដីបារម្ភរបស់មនុស្សស្រីភាគច្រើនពាក់ព័ន្ធនឹងអាជីព និងបញ្ហាហិរញ្ញវត្ថុក្នុងការចិញ្ចឹមកូន ដែលកត្តានេះបានក្លាយជានិន្នាការប៉ះពាល់ដល់ប្រជាសាស្ត្រជាតិជាសកល។
លោក Yoon Suk Yeol បានឲ្យដឹងថា ក្រសួងថ្មីនឹងមានឈ្មោះថា “ក្រសួងផែនការប្រឆាំងនឹងអត្រាកំណើតទាប”។ លោកប្រធានាធិបតី បានបន្ថែមថា “យើងនឹងប្រមូលយកគ្រប់សមត្ថភាពជាតិ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប ដែលអាចចាត់ទុកថាជា ភាពអាសន្នថ្នាក់ជាតិ”។
វិបត្តិប្រជាសាស្ត្រនេះ ផ្ដើមចេញពីកត្តាជាច្រើន ប៉ុន្តែកត្តាចម្បងៗដែលរកឃើញមានចំនួន២ គឺពាក់ព័ន្ធនឹងបញ្ហាលុយកាក់ និងការប៉ះពាល់ដល់គុណភាពជីវិតក្នុងភាពជាដៃគូ។ នៅក្នុងឆ្នាំ២០២៣ អត្រាកំណើតនៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះមកត្រឹម “០,៧២នាក់នៃចំនួនទារកក្នុងចំណោមមនុស្សស្រីម្នាក់” នៅពេញមួយជីវិតរបស់ពួកគេ។ នេះគឺជាអត្រាធ្លាក់ចុះមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស។
គួរបញ្ជាក់ថា ក្រោមគោលការណ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ប្ដីប្រពន្ធដែលមានកូនម្នាក់ នឹងទទួលបាននូវការឧបត្ថម្ភហិរញ្ញវត្ថុចន្លោះពី ២៥ ០០០ដុល្លារ រហូតដល់ជាង ៣៦ ០០០ដុល្លារ រាប់ចាប់ពីកំណើតកូនរហូតដល់ពួកគេមានអាយុ៧ឆ្នាំ។ គោលការណ៍នេះ ក៏មានការចូលរួមពីបណ្ដាក្រុមហ៊ុនឯកជនមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ដោយបុគ្គលិកម្នាក់អាចទទួលបានប្រាក់ឧបត្ថម្ភជាង ៧ម៉ឺនដុល្លារ នៅពេលមានគភ៌៕
ដោយ៖ ឈាង
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ