ព័ត៌មានអន្ដរជាតិ
លោក ពូទីន ឆ្លៀតឱកាសក្នុងទិវាជ័យជម្នះ បង្អួតសមត្ថភាពនុយក្លេអ៊ែរ សម្លុតទៅលោកខាងលិច
ឆ្លៀតក្នុងឱកាសនៃការប្រារព្ធទិវាជ័យជម្នះនៅក្នុងទីក្រុងមូស្គូ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រើប្រាស់វោហារសាស្ត្រសង្កត់ធ្ងន់លើសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ខណៈក្រុមអ្នកវិភាគមើលឃើញថា នេះជាទង្វើសម្លុតគំរាមជាក់ស្ដែងទៅបណ្ដាប្រទេសលោកខាងលិចដែលបាននិងកំពុងឈ្មុសឈ្មុលផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅ ។

រុស្ស៊ីបានប្រារព្ធទិវាជ័យជម្នះលើក ៧៩ កាលពីថ្ងៃព្រហស្បតិ៍ ពោលចាប់តាំងពីអតីតសហភាពសូវៀតកម្ចាត់ពួកណាស៊ីនៅក្នុងប្រទេសអាល្លឺម៉ង់កាលពីឆ្នាំ ១៩៤៥ ខណៈនៅក្នុងខួបនោះទៀតសោត លោក ពូទីន ក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតថា លោកនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់មកសម្លុតគំរាម ឬមកប៉ះរុស្ស៊ីបាននោះឡើយ ហើយអ្នកចម្បាំងរុស្ស៊ីក៏ត្រៀមចិត្តត្រៀមកាយរួចជាស្រេចផងដែរក្នុងប្រយុទ្ធការពារមាតុប្រទេសរបស់ខ្លួន ។
ចំណែកអ្វីដែលក្រុមអ្នកវិភាគចាត់ទុកថា វោហារសាសព្ទរបស់លោក ពូទីន ជាការសម្លុតគំរាមទៅប្រទេសលោកខាងលិចនោះក៏ដោយសារតែសព្វាវុធដែលដាក់តាំងបង្អួតនៅក្នុងក្បួនដង្ហែយោធានោះ រួមមានទាំងអាវុធទំនើបៗដែលកងកម្លាំងរុស្ស៊ីប្រើក្នុងប្រទេសអ៊ុយក្រែន ដូចជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរជាដើម ។

ស្របពេលជាមួយគ្នានេះ ការលើកឡើងរបស់លោក ពូទីន ក៏កើតមានឡើង បន្ទាប់ពីបណ្ដាប្រទេសដែលជាសមាជិកអង្គការណាតូ ក៏ដូចជារដ្ឋបាល់ទិកជាច្រើនប្រកាសបញ្ជូនកងទ័ពចូលមកកាន់ទឹកដីនៃប្រទេសអ៊ុយក្រែន ក៏ដូចជាការប្ដេជ្ញាការពារទឹកដីនៃសម្ព័ន្ធភាពយោធាមួយនេះមិនឲ្យបាត់សូម្បីប៉ុនសរសៃសក់ ។
ជាក់ស្ដែង កាលពីខែកុម្ភៈកន្លងទៅ លោកប្រធានាធិបតីបារាំង Emmanuel Macron បានដុតបញ្ឆេះស្ថានការណ៍ឲ្យកាន់តែភាពវឹកវរ ពាក់ព័ន្ធនឹងវោហារសាស័ព្ទរបស់លោកដែលនៅតែក្រាញននៀលពីការដាក់ពង្រាយអ្នកចម្បាំងជើងគោកទៅកាន់ប្រទេសអ៊ុយក្រែន ខណៈអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានព្រមានផងដែរថា អាល្លឺម៉ង់នឹងការពារទឹកដីអង្គការណាតូមិនឲ្យបាត់បង់សូម្បីមួយសង់ទីម៉ែត្រក្រឡាទៅឲ្យខាងរុស្ស៊ីនោះឡើយ ។
គួរបញ្ជាក់ថា ការសង្គ្រឺតធ្មេញដាក់គ្នារវាងរុស្ស៊ីជាមួយប្លុកយោធានៅអឺរ៉ុបខាងកើត និងតំបន់បាល់ទិកដែលមានអាមេរិកជាបងធំនៅពីក្រោយខ្នង ផ្ទុះមានឡើង បន្ទាប់ពីការពង្រីកខ្លួនរបស់ណាតូចូលទៅកៀកៗទឹកដីនៃប្រទេសអ៊ុយក្រែន ជាពិសេសប្រទេសអឺរ៉ុបដូចជា អាល្លឺម៉ង់ជាដើមបានដាក់ពង្រាយទ័ពទៅប្រទេសលីទុយអានី និងប៉ូឡូញដែលសុទ្ធសឹងតែជាប្រទេសនៅជាប់មាត់ទ្វាររុស្ស៊ី ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី ព្រមាននឹងមិនឲ្យទ័ព បារាំង ដេកលក់ស្រួលឡើយ បើលោក Macron ហ៊ានដឹកទៅ អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?