ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូងច្រានចោលការស៊ើបអង្កេតពិសេសលើភរិយារបស់លោក ពាក់ព័ន្ធកាបូប Christian Dior
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានច្រានចោលការអំពាវនាវរបស់បក្សប្រឆាំងឱ្យមានការស៊ើបអង្កេតពិសេសលើការចោទប្រកាន់ពាក់ព័ន្ធនឹងភរិយា និងមន្ត្រីកំពូលរបស់លោកពាក់ព័ន្ធការទទួលបានកាបូបប្រណីត Christian Dior ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១០ ខែឧសភានេះ ។
បន្ទាប់ពីគណបក្សរបស់លោក Yoon បានរងបរាជ័យយ៉ាងបាក់មុខនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះហាក់ដូចជាក្រពុលមុខជាមួយបញ្ហាប្រឈមផ្នែកនយោបាយដ៏ធំបំផុតរបស់លោក ខណៈគណបក្សប្រឆាំងនឹងឡើងគ្រប់គ្រងរដ្ឋសភារហូតដល់ឆ្នាំ ២០២៨ ។
ថ្មីៗនេះ គណបក្សប្រឆាំងបានបង្កើនការទាមទាររបស់ខ្លួនសម្រាប់ការស៊ើបអង្កេតពិសេសលើស្ត្រីទីមួយលោកស្រី Kim Keon Hee ជុំវិញរឿងអាស្រូវផ្សេងៗ ដូចជាការចោទប្រកាន់ថា លោកស្រីជាប់ពាក់ព័ន្ធក្នុងគម្រោងក្លែងបន្លំតម្លៃភាគហ៊ុន និងការចេញផ្សាយវីដេអូដែលថតដោយសម្ងាត់មួយបង្ហាញពីលោកស្រីទទួលបានកាបូបប្រណីត Christian Dior ពីជនជាតិអាមេរិកកូនកាត់កូរ៉េដែលអាចជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មយោធា ។
នៅក្នុងសន្និសិទសារព័ត៌មានមួយលោក Yoon ក៏បានសុំទោសចំពោះអាកប្បកិរិយាមិនសមរម្យរបស់ភរិយាលោកដែលនាំឲ្យកើតការសង្ស័យនេះ ប៉ុន្តែបដិសេធមិននិយាយលម្អិតចំពោះរឿងអាស្រូដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយរដ្ឋអាជ្ញានោះទេ ។
គួរបញ្ជាក់ថា ទោះបីជាមានការបរាជ័យក្នុងការបោះឆ្នោតក៏ដោយ ក៏គោលនយោបាយការបរទេសដ៏សំខាន់របស់លោក Yoon ទំនងជាមិនផ្លាស់ប្តូរទេ ដោយសារតែកន្លងមកលោកបានបង្កើតសម្ព័ន្ធភាពយោធា ជាមួយសហរដ្ឋអាមេរិក រួមជាមួយការជំរុញឱ្យពង្រីកកិច្ចសហប្រតិបត្តិការត្រីភាគី សេអ៊ូល-វ៉ាស៊ីនតោន-តូក្យូ ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងបញ្ហាប្រឈមផ្សេងទៀត ៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច