ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ងាកទៅរកគ្រូពេទ្យបរទេស ខណៈបាតុកម្មមិនទាន់បញ្ចប់នៅឡើយ
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនឹងអនុញ្ញាតឲ្យវេជ្ជបណ្ឌិតបរទេសធ្វើការនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន ខណៈដែលការធ្វើបាតុកម្មរយៈពេលជាច្រើនខែដោយក្រុមគ្រូពេទ្យក្នុងប្រទេសនៅតែបង្ហាញសញ្ញាតិចតួចក្នុងការដំណោះស្រាយ ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី១០ ខែឧសភា ។
មនុស្សរាប់ពាន់នាក់បានឈប់ធ្វើការនៅថ្ងៃទី២០ ខែកុម្ភៈដើម្បីតវ៉ាចំពោះគម្រោងរបស់រដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលគ្រូពេទ្យបន្ថែមទៀត ដែលបង្កឲ្យមានភាពចលាចលក្នុងមន្ទីរពេទ្យ ហើយដើម្បីបន្ធូរបន្ថយការខ្វះខាតផ្នែកសេវាវេជ្ជសាស្ត្រ រដ្ឋាភិបាលបានអនុញ្ញាតិឲ្យគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណវេជ្ជសាស្ត្របរទេសបម្រើការក្នុងប្រទេសកូរ៉េបាន ។
បន្ទាប់ពីការគោលការណ៍នេះត្រូវបានប្រកាស ប្រធានសមាគមវេជ្ជសាស្ត្រកូរ៉េ (KMA) លោក Lim Hyun-taek បានបង្ហើបថានឹងមានក្រុមគ្រូពេទ្យសូម៉ាលីដែលទើបបញ្ចប់ការសិក្សាមកដល់កូរ៉េឆាប់ៗនេះ ។ ទោះបីជាយ៉ាងណា ក៏មានការរិះគន់ពីគោលការណ៍នេះផងដែរ ដោយលើកឡើងថាជាការរើសអើងពូជសាសន៍ និងយកគ្រូពេទ្យដែលគ្មានគុណភាពមកព្យាបាលប្រជាជនកូរ៉េ ។
បច្ចុប្បន្នរដ្ឋាភិបាលកូរ៉េខាងត្បូងត្រូវបានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាជាមួយក្រុមគ្រូពេទ្យ ដែលបានបដិសេធមិនត្រឡប់ទៅធ្វើការវិញ បើទោះបីជាក្រសួងសុខាភិបាលបានទទូលសំណើរកាត់បន្ថយការកែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្តសម្រាប់ឆ្នាំ ២០២៥ ក៏ដោយ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក