Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បញ្ចប់តំណែងប្រមុខឆ្មាំជាតិ ក្រោយមន្ត្រីក្រោមឱវាទ ប៉ុនប៉ងធ្វើឃាតលោក ហ្សេលេនស្គី

បានផុស

នៅ

កាលពីសប្តាហ៍មុន ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) បានចាប់ខ្លួនមន្ត្រីពីរនាក់នៃរដ្ឋបាលសន្តិសុខរដ្ឋ ដោយចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី និងមន្ត្រីទីក្រុងកៀវកំពូលៗផ្សេងទៀត ហើយមកដល់ថ្ងៃសុក្រទី១០ខែឧសភា លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ស្រាប់តែបណ្តេញប្រមុខឆ្មាំជាតិ ចេញពីតំណែងតែម្តង។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនេះ ត្រូវបានបង្ហោះលើគេហទំព័រប្រធានាធិបតីផ្ទាល់ ថ្វីត្បិតតែហេតុផលនៅពីក្រោយការបណ្តេញលោកឧត្តមសេនីយ៍ទោ Sergey Rud មិនត្រូវបានបញ្ជាក់ក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយ តាមការចុះផ្សាយរបស់ RT, ដើមចមនៅពីក្រោយរឿងនេះ គឺទំនងជាពាក់ព័ន្ធសកម្មភាពរបស់មន្ត្រីក្រោមឱវាទលោក Rud។

លោកឧត្តមសេនីយ៍ទោ Sergey Rud (រូបថត៖ រដ្ឋបាលសន្តិសុខរដ្ឋអ៊ុយក្រែន)

កាលពីសប្តាហ៍មុន SBU បានអះអាងនៅក្នុងការបង្ហោះលើឆានែល Telegram ថា ជនសង្ស័យទាំងពីរដែលម្នាក់ជាប្រធានរដ្ឋបាលសន្តិសុខរដ្ឋ ឈ្មោះ Andrey Guk និងសហការីឈ្មោះ Derkach គឺកំពុងរៀបចំផែនការសម្លាប់ប្រធានាធិបតីអ៊ុយក្រែន, ប្រធាន SBU លោក Vasily Malyuk និងប្រមុខចារកម្មជាតិ Kirill Budanov ព្រមទាំងអ្នកផ្សេងទៀត។

អ្នកទាំងពីរ គឺជាភ្នាក់ងារនៃបណ្តាញមួយរៀបចំនិងបញ្ជាចេញពីទីក្រុងមូស្គូ ហើយកំពុងធ្វើការឃ្លាំមើលលោក ហ្សេលេនស្គី ព្រមទាំងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតជាមួយចេតនាបើកដៃឲ្យមានការវាយប្រហារដោយមីស៊ីល និងដ្រូន kamikaze លើពួកគេ។

(រូបថត៖ SBU)

ចំពោះការធ្វើឃាតវិញ បើតាមការចុះផ្សាយរបស់ BBC, ពួកគេបានរៀបផែនការសម្លាប់ មុនពិធីបុណ្យអ៊ីស្ទើរនៅថ្ងៃទី៥ខែឧសភា ជាមួយនឹងការផ្តាច់ជីវិតលោក ហ្សេលេនស្គី ដើម្បីធ្វើជាកាដូដល់លោក ពូទីន មុនពិធីសម្ពោធចូលកាន់តំណែងរបស់គាត់ ជាប្រធានាធិបតីរុស្ស៊ី អាណត្តិទី៥។

យ៉ាងណា ជនសង្ស័យទាំងពីរ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ និង​រៀបចំ​ការ​វាយ​ប្រហារ​ភេរវកម្ម ហើយ​ឥឡូវ​ ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន ចាប់បានមន្ត្រីផ្ទៃក្នុង២នាក់ ប៉ុនប៉ងធ្វើឃាតលោក ហ្សេលេនស្គី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៦ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៨ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម