Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ចង់​បណ្ដេញ​ទូត​ចិន ក្រោយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​កាន់​តែ​ឡើង​កម្ដៅ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន បាន​ទាមទារ​ឲ្យ​មាន​ការ​បណ្ដេញ​មន្ត្រី​ការទូត​ចិន​ ពាក់ព័ន្ធ​នឹង​ករណី​បែកធ្លាយ​​សារ​សម្លេង​តាម​ទូរសព្ទ​​ក្នុង​កិច្ច​សន្ទនា​​របស់​ឧត្ដមនាវី​​ហ្វីលីពីន​មួយ​រូប​ ជុំវិញ​បញ្ហា​ក្ដៅ​នៃ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​​​ត្បូង។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Eduardo Ano ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក Eduardo Ano បាន​សង្កត់​ធ្ងន់​ថា មន្ត្រី​ការទូត​ចិន​នៅ​​ឥណ្ឌូណេស៊ី បាន​រៀបចំ​សកម្មភាព​ច្រំដែល​​អំពី​ការ​​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ល្អ​ និង​​បំផ្លើស​ការ​ពិត ក្នុង​គោល​បំណង​បង្កើត​ឲ្យមាន​ភាព​បែក​បាក់ និង​​មិន​ចុះ​សម្រុង​គ្នា។ លោក​បន្ត​ថា សកម្មភាព​បែប​នេះ​​មិន​ត្រូវ​ព្រងើយកន្ដើយ​ឡើយ គឺ​សម​តែ​ទទួល​​ការ​​ដាក់​ពិន័យ​​​ឲ្យ​ធ្ងន់ធ្ងរ។

លោក Lin Jian អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​នេះ​ថា ជា​​ការ​បង្ក​រឿង ហើយ​​​​លោក​និយាយ​ថា មន្ត្រី​ទូត​ចិន​នៅ​ហ្វីលីពីន​ គួរ​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​​ឲ្យ​ធ្វើការ​ងារ​របស់​ពួក​គេ​ដូច​ដើម។

ពាក់ព័ន្ធ​នឹង​សំណើ​នៃ​សេចក្ដី​ថ្លែងការណ៍​ខាង​លើ ការិយាល័យ​​ប្រធានាធិបតី​​ហ្វីលីពីន​​របស់​លោក Ferdinand Marcos Jr ព្រម​ទាំង​ក្រសួង​ការបរទេស​ នៅមិន​ទាន់​ធ្វើ​ការ​ឆ្លើយ​តប​អ្វី​នោះ​ឡើយ។

គួរ​​រំឭក​ថា កម្ដៅ​នៃ​ជម្លោះ​​​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​ក្រុង​ប៉េកាំង ហាក់​​​មាន​​ភាព​កាន់​តែ​តឹង​សរសៃ​ក​ដាក់​គ្នា​ខ្លាំង​​​ឡើងៗ។ ហ្វីលីពីន ទទួល​​បាន​​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក និង​បណ្ដា​សម័ន្ធ​មិត្ត ហើយ​​បាន​បង្កើត​ជា​សកម្មភាព​ជា​ច្រើន​នៅ​លើ​សមុទ្រ​​ចិន​ខាង​ត្បូង ដូចជា ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ជា​ដើម។ ចិន​បាន​ចាត់​ទុក​សកម្មភាព​នេះ​គឺ​​ជា​ការ​រំលោភ​បំពាន​លើ​ដែន​អធិបតេយ្យភាព​ ដែ​ល​ខ្លួន​បាន​អះអាង​នា​ពេល​កន្លង​មក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៦ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម