Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយយោធាបន្ថែម ៤០០ លានដុល្លារទៀតដល់ អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋ​អាមេរិកកាលពីថ្ងៃសុក្រ​បាន​ប្រកាសផ្ដល់កញ្ចប់​ជំនួយ​យោធា​ថ្មី​ចំនួន ៤០០ លាន​ដុល្លារ​បន្ថែមទៀតដល់​អ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី​១០ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់នោះរួមមានអាវុធដែលអ៊ុយក្រែនបានស្នើសុំ ដូចជាប្រព័ន្ធមីស៊ីល Patriot, ប្រព័ន្ធខែលការពារដែនអាកាស HIMARS, គ្រាប់រំសេវ, មីស៊ីល Stinger, គ្រាប់កាំភ្លើងធំ ១៥៥ មិល្លីម៉ែត្រ, យានប្រយុទ្ធ Bradley បួករួមនឹងឧបករណ៍មួយចំនួនទៀតផងដែរ ។

សេចក្តីប្រកាសនេះគឺជាកញ្ចប់ថវិការទី ២ ហើយ ចាប់តាំងពីលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើការផ្ដល់ជំនួយសព្វាវុធដល់អ៊ុយក្រែនក្នុងទំហំទឹកប្រាក់ ៦០ ពាន់លានដុល្លារ ខណៈរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធអន្តរជាតិនឹងបន្តឈរជាមួយអ៊ុយក្រែនក្នុងការការពារប្រទេសមួយនេះ ។

គួរបញ្ជាក់ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែអូសបន្លាយពេល ហើយរុស្ស៊ីកំពុងស្វែងរកការកេងចំណេញពីពេលវេលាដ៏យឺតយ៉ាវនៃការផ្ដល់អាវុធឲ្យទីក្រុងកៀវ និងបង្កើនការវាយប្រហារលើអ៊ុយក្រែនជាដើម ខណៈដែលសភាអាមេរិកនៅតែពិភាក្សាអំពីច្បាប់ក្នុងការផ្ដល់ជំនួយដល់អ៊ុយក្រែនបន្ថែមផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣២ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម