Connect with us

ព័ត៌មានអន្ដរជាតិ

សេតវិមាន ថា រុស្ស៊ី កំពុងរៀបចំបើកការវាយលុកធំជាងមុន លើអ៊ុយក្រែន

បានផុស

នៅ

តាមរយៈការព្រមានពីទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន, កងកម្លាំងរុស្ស៊ី កំពុងតែរៀបចំបើកការវាយលុកទ្រង់ទ្រាយធំជាងមុនលើទីក្រុង Kharkov នៃប្រទេសអ៊ុយក្រែនហើយ។

(រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សាយដោយ RT កាលពីថ្ងៃសុក្រទី១១ខែឧសភា ក្រសួងការពារជាតិអ៊ុយក្រែន និងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី សុទ្ធតែអះអាងថា រុស្ស៊ី បានវាយប្រហារទីតាំងជាច្រើននៅតាមព្រំដែនរបស់ខ្លួនជាប់ទីក្រុង Kharkov។

ក្រោយមក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏ប្រាប់ទៅអ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនកំពុងបារម្ភថា ទីក្រុងមូស្គូ ប្រហែលជាកំពុងរៀបចំការវាយលុកកាន់តែធំ លើទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេទីពីររបស់អ៊ុយក្រែន ហើយ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនផ្តល់ព័ត៌មានអំពីសកម្មភាពរបស់ខ្លួននៅជិត Kharkov ទេ គ្រាន់តែរាយការណ៍ពីការដណ្តើមយកភូមិចំនួនពីរ នៅតាមព្រំដែនក្នុងតំបន់ជាប់សាធារណរដ្ឋប្រជាមានិត Lugansk (LPR) របស់រុស្ស៊ី ប៉ុណ្ណោះ។

គេដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់ទីក្រុង Kharkov ធ្វើជាទីតាំងដើម្បីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ និងមីស៊ីល ទៅលើតំបន់ព្រំដែនរុស្ស៊ី ពិសេសតំបន់ Belgorod។

(រូបថត៖ Global News)

ព័ត៌មាននេះកើតឡើងមួយថ្ងៃ បន្ទាប់ពីសហរដ្ឋ​អាមេរិក ​ប្រកាស​កញ្ចប់​ជំនួយ​យោធាថ្មីទំហំទឹកប្រាក់ ៤០០ លាន​ដុល្លារ​បន្ថែម​ទៀត ហើយនេះគឺ​ជា​កញ្ចប់​ទី៣ ក្នុង​រយៈពេលត្រឹម​ប៉ុន្មាន​សប្តាហ៍ចុងក្រោយ។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានអនុម័តការលក់ជាបន្ទាន់នៃប្រព័ន្ធ HIMARS ចំនួនបីគ្រឿងដែលមានតម្លៃប៉ាន់ស្មាន ៣០លានដុល្លារ ដែលផ្តល់មូលនិធិដោយប្រទេសអាល្លឺម៉ង់ផងដែរ។

សូមរម្លឹកឡើងវិញបន្តិច រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk រស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយយោធាបន្ថែម ៤០០ លានដុល្លារទៀតដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម