Connect with us

ព័ត៌មានអន្ដរជាតិ

ជំនន់ទឹកភ្លៀងកាចសាហាវ ឆក់យកជីវិតមនុស្ស ជាង៣០០នាក់ នៅ អាហ្វហ្គានីស្ថាន

បានផុស

នៅ

ជំនន់ទឹកភ្លៀងបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន ដល់ថ្នាក់ប្រកាសអាសន្ន  ខណៈគ្រោះធម្មជាតិដ៏កាចសាហាវនេះ ផ្តាច់ជីវិតមនុស្សជាង៣០០នាក់ទៅហើយ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃទី១០ខែឧសភា បានបណ្តាលឲ្យកម្ពស់ទឹកទន្លេ ហក់ឡើងខ្ពស់និងពាំនាំលំហូរភក់វាយប្រហារភូមិនិងដីកសិកម្មជាច្រើន នៅតាមបណ្តាខេត្តភាគខាងជើងប្រទេសនេះ។

ស្របពេលជាមួយគ្នានោះដែរ កម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិ (WFP) បាននិយាយកាលពីថ្ងៃទី១១ខែឧសភាថា Baghlan គឺជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ខណៈភ្លៀងធ្លាក់ខ្លាំង ក៏បង្កការខូចខាតដល់ខេត្តភាគខាងលិច Ghor និង Herat ផងដែរ។

(រូបថត៖ AFP)

លោក Rana Deraz មន្ត្រីទំនាក់ទំនង WFP ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានលើកឡើងថា “គ្រាន់តែត្រឹមមួយខេត្ត Baghlan មានមនុស្សស្លាប់ដល់ទៅ៣១១នាក់ទៅហើយ រីឯផ្ទះចំនួន ២ ០១១ ខ្នងត្រូវបានទឹកហូរនាំយកទៅ ចំណែកផ្ទះ ២ ៨០០ខ្នងទៀត ត្រូវខូចខាត”។

មិនត្រឹមតែសម្លាប់ជីវិតមនុស្សនិងបង្កការខូចខាតដល់ផ្ទះសម្បែងទេ គ្រោះទឹកជំនន់ដ៏មហន្តរាយនេះ ក៏ជន់លិចដីស្រែចម្ការនៅក្នុងប្រទេសមានប្រជាជនជាង ៤០ លាននាក់ដែល ៨០% ពឹងផ្អែកលើវិស័យកសិកម្មមួយនេះផងដែរ។

(រូបថត៖ AP)

តាមលក្ខណៈភូមិសាស្រ្ត អាហ្វហ្គានីស្ថាន គឺជាប្រទេសមានរដូវរងារីងស្ងួត ធ្វើឲ្យដីពិបាកស្រូបយកទឹកភ្លៀង ជាហេតុបង្កភាពងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ។

បន្ទាប់ពីសង្រ្គាមអស់រយៈពេលជាង៤០ឆ្នាំ អាហ្វហ្គានីស្ថាន បានក្លាយជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ហើយមិនបានត្រៀមខ្លួនល្អឡើយដើម្បីដោះស្រាយជាមួយនឹងផលវិបាកនៃការឡើងកម្តៅផែនដី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងឌូបៃ រងគ្រោះដោយជំនន់ទឹកភ្លៀង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម