Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសដំបូងបំផុត ទទួលបានវ៉ាក់សាំងកូវីដពីកម្មវិធី Covax

បានផុស

នៅ

ហ្គាណា បានក្លាយជាប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមរយៈគំនិតផ្តួចផ្តើមចែករំលែកវ៉ាក់សាំង Covax។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំង AstraZeneca ចំនួន៦០០,០០០ដូស បានទៅដល់ទីក្រុង Accra កាលពីថ្ងៃពុធម្សិលមិញនេះ។ អ្នកចាក់វ៉ាក់សាំងដំបូងគេគឺ បុគ្គលិកសុខាភិបាល។

កម្មវិធី Covax មានគោលបំណងកាត់បន្ថយការបែងចែក រវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រដែលមិនអាចទិញវ៉ាក់សាំងបាន។

កម្មវិធីនេះ គ្រោងនឹងចែកចាយវ៉ាក់សាំងប្រហែល២ពាន់លានដូស នៅទូទាំងពិភពលោកត្រឹមចុងឆ្នាំនេះ។

ហ្គាណា ដែលមានប្រជាជនជាង៣០លាននាក់ ត្រូវបានជ្រើសរើសជាប្រទេសទទួលវ៉ាក់សាំងឥតគិតថ្លៃដំបូងគេ បន្ទាប់ពីសន្យាថានឹងចែកចាយយ៉ាងឆាប់រហ័សនិងបំពេញតាមលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយ Covax។

សម្ព័ន្ធភាព Covax និយាយថា ការចែកចាយបន្តទៀតត្រូវបានគេរំពឹងថា នឹងទៅដល់ប្រទេសជិតខាង កូតឌីវ័រ នៅចុងសប្តាហ៍នេះ។

វ៉ាក់សាំងដែលប្រគល់ទៅទីក្រុង Accra គឺត្រូវបានផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ហើយត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន AstraZeneca និងសកលវិទ្យាល័យ Oxford។

វ៉ាក់សាំងនេះត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភពលោក (WHO) ហើយការចាក់វ៉ាក់សាំងនៅប្រទេសហ្គាណា មិនមែនជាផ្នែកនៃការសាកល្បងនោះទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មាន​ខ្មែរ ០៥ នាក់ រស់នៅ​រាជធានី​ភ្នំពេញ បាន​ឆ្លង​ក្នុង​ចំណោម ៥៨ នាក់

ចុចអាន៖ វ៉ាក់សាំងកូវីដចាក់តែមួយដូស មានសុវត្ថិភាពនិងប្រសិទ្ធភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

ព័ត៌មានជាតិ៤២ នាទីutes មុន

សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ​ កំពុង​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​លើ​វិស័យ​បច្ចេកទេស, ​ឧស្សាហកម្ម ជា​ពិសេស​ការ​ពង្រឹងលើវិស័យ​TVET

សេដ្ឋកិច្ច២ ម៉ោង មុន

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៨ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម