ព័ត៌មានអន្ដរជាតិ
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
ព្យុះព្រះអាទិត្យដ៏កាចសាហាវនិងធ្ងន់ធ្ងរបំផុតក្នុងរយៈពេល២ទសវត្សរ៍ បានវាយប្រហារភពផែនដី ហើយបង្កជាប៉ះពាល់ដល់សេវាផ្កាយរណប និងទំនាក់ទំនងពិភពលោក ព្រមទាំងបង្កើតជាបាតុភូត Aurora នៅតំបន់ជាច្រើនទៀតផង។
តាមការចុះផ្សាយរបស់គេហទំព័រ Space.com កាលពីថ្ងៃសៅរ៍ទី១១ខែឧសភា, ក្រុមអ្នកវិទ្យាសាស្រ្តបាននិងកំពុងតាមដានបាតុភូតព្រះអាទិត្យ ចាប់តាំងពីការបញ្ចេញ Coronal Mass (CME) ទ្រង់ទ្រាយធំកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ហើយវាបានកើតឡើង ៦ឬ៧ ដងរួចទៅហើយ ដែលបណ្តាលឲ្យចំហាយព្រះអាទិត្យ ជះមកផែនដីក្នុងល្បឿនរហូតដល់ ៨៣៥គីឡូម៉ែត្រក្នុងមួយវិនាទី។
ដោយឡែក ងាកទៅប្រទេសថៃ នៅក្បែរខាងកម្ពុជាវិញ, ទីភ្នាក់ងារអភិវឌ្ឍបច្ចេកវិជ្ជាអវកាស និងព័ត៌មានវិទ្យា ហៅកាត់ GISTDA បានឲ្យដឹងថា ព្យុះភូមិសាស្រ្តម៉ាញេទិច បានឡើងដល់កម្រិតខ្ពស់បំផុត (G5) នៅលើមាត្រដ្ឋាន NOAA ប៉ុន្តែនៅថៃ រងគ្រោះត្រឹមកម្រិត G3 ប៉ុណ្ណោះ។
នៅកម្រិតនេះ សេវា GPS និងទំនាក់ទំនងផ្កាយរណប អាចរងការរំខាន ហើយវិទ្យុទាក់ទងដែលប្រើប្រេកង់ HF/VHF/UHF និងប្រព័ន្ធបណ្តាញថាមពល ក៏អាចរងផលប៉ះពាល់ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ដែលបណ្តាលមកពីព្យុះព្រះអាទិត្យ ត្រូវបានគេរាយការណ៍នៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញជាពិសេសអង្គការណាសា តែម្តង កំពុងតាមមើលយ៉ាងយកចិត្តទុកដាក់ជាទីបំផុតចំពោះព្រឹត្តិការណ៍នេះ។
តាមពិតទៅ កាលពីឆ្នាំមុន ក្រុមអ្នកវិទ្យាសាស្រ្តក៏បានទស្សន៍ទាយអំពីព្យុះនេះដែរ ដោយនិយាយថា ព្រះអាទិត្យ ត្រូវឆ្លងកាត់នូវអ្វីដែលគេហៅថា “អតិបរមានៃព្រះអាទិត្យ” ពេលចំណុចងងឹតដ៏ចម្លែកជាច្រើន បានលេចឡើងនៅលើផ្ទៃរបស់ខ្លួន។
ចំណុចព្រះអាទិត្យទាំងនេះ មើលទៅដូចជាប្រជុំកោះ។ វាបាញ់ចេញនូវថាមពលផ្ទុះដ៏ខ្លាំងក្លាសំដៅមកផែនដី ដែលបណ្តាលឲ្យមាន “ព្យុះព្រះអាទិត្យ” អាចបំផ្លាញផ្កាយរណប និងរំខានដល់ប្រព័ន្ធអ៊ីនធឺណិតរាប់សប្តាហ៍។
សូមបញ្ជាក់ ក្រុមអ្នកវិទ្យាសាស្ត្រ បាននិងកំពុងតាមដានអាកាសធាតុក្នុងលំហ ចាប់តាំងពីព្យុះព្រះអាទិត្យដ៏ធំដំបូង កើតឡើងក្នុងឆ្នាំ១៨៥៩ ហើយព្រឹត្តិការណ៍នេះកើតឡើងចុងក្រោយបំផុតនៅចុងខែតុលាឆ្នាំ២០០៣ ដោយពេលនោះ ត្រូវបានគេហៅថាព្យុះ ព្រះអាទិត្យ Halloween៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត៖ ឆ្នាំក្រោយព្យុះព្រះអាទិត្យដ៏ខ្លាំងមួយទៀត អាចជះឥទ្ធិពលដល់ផែនដី
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ