Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ត្រូវរងគ្រោះដោយរលកកម្តៅបន្ថែមទៀត ដល់ដាច់ខែ

បានផុស

នៅ

ត្បិតតែសីតុណ្ហភាពនៅកម្ពុជា បានថយចុះបន្តិចមែន ប៉ុន្តែនៅវៀតណាមឯណោះវិញ មានការព្យាករថា ប្រទេសនេះ នឹងជួបប្រទះរលកកម្តៅបន្តទៀត រហូតដល់ចប់ខែឧសភា។

(រូបថត៖ Tuoi Tre)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Tuoi Tre កាលពីថ្ងៃសៅរ៍ទី១១ខែឧសភា, តំបន់​ភាគ​កណ្តាលប្រទេសវៀតណាម ​អាចមាន​ព្យុះនិង​ភ្លៀង​ធ្លាក់ខ្លាំងនៅឆមាសទី២នៃឆ្នាំនេះ ប៉ុន្តែមន្ត្រី​ឧតុនិយមបានប្រាប់សន្និសីទកាសែតមួយថា នៅតំបន់ផ្សេង ​អាចត្រូវ​ស៊ូទ្រាំជាមួយរលកកម្តៅថ្មី ពោលគឺក្តៅ​ខ្លាំង​ជាង​ឆ្នាំមុនទៅទៀត។

លោក Hoang Duc Cuong អនុប្រធានរដ្ឋបាលឧតុនិយមនិងជលសាស្ត្រវៀតណាម ក្រោមក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានគូសបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ អាចនឹងបន្តបង្កជារលកកម្តៅ គ្រោះរាំងស្ងួត ធ្លាក់ភ្លៀងនិងព្យុះផ្គររន្ទះក្នុងប្រទេសនេះ កាន់តែខ្លាំង ហើយរលកកម្តៅពីរលើកបន្ថែមទៀត អាចវាយប្រហារតំបន់ដ៏ធំនៃភាគខាងជើង ចាប់ពីពេលនេះរហូតដល់ចុងខែឧសភា។

(រូបថត៖ SGGP)

ទោះបីជាយ៉ាងណា តំបន់ខ្ពង់រាបកណ្តាលនិងភាគខាងត្បូង ក៏អាចមានភ្លៀងធ្លាក់តិចតួច និងរលកកម្តៅដែរ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដោយសីតុណ្ហភាព អាចឡើងដល់៣៨អង្សាសេ។

ក្នុងការព្យាករនេះទៀតសោត, គ្រោះរាំងស្ងួតអូសបន្លាយ អាចវាយប្រហារខេត្តភាគកណ្តាលរាប់ចាប់ពី Quang Tri ទៅ Binh Thuan ចាប់ពីខែឧសភាដល់ខែសីហា។

សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៤មក តំបន់ដីសណ្តទន្លេមេគង្គនិងខ្ពង់រាបភាគកណ្តាលវៀតណាម ត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរាំងស្ងួត ការជ្រាបចូលទឹកប្រៃ សំណឹកដី និងទឹកជំនន់ជាដើម ហើយនេះសុទ្ធសឹងជាបញ្ហាដែលរដ្ឋាភិបាលទីក្រុងហាណូយ កំពុងឈឺក្បាលរិះរកវិធីដោះស្រាយ៕

អត្ថបទ​៖ សុខ សុវណ្ណ

ចុចអាន៖ រលកកម្តៅ ផ្តាច់សង្ខារមនុស្ស ៦១នាក់ នៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៤ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម