Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុផលនៅពីក្រោយ រុស្ស៊ី បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ 

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT កាលពីរាត្រីថ្ងៃអាទិត្យទី១២ខែឧសភា, ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានបណ្តេញលោក Sergei Shoigu ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយជំនួសវិញដោយឧបនាយករដ្ឋមន្ត្រីស្តីទី Andrei Belousov។

លោក ពូទីន (ឆ្វេង) និងលោក Shoigu (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ យោងតាមការបញ្ជាក់ពីក្រុមប្រឹក្សាសហព័ន្ធ, ក្រោយចេញពីក្រសួងការពារជាតិ លោក Shoigu ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីជំនួសវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរតំណែងនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការរុះរើគណរដ្ឋមន្ត្រីថ្មី ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែន កំពុងបន្តគ្មានសញ្ញាថយកម្តៅទាល់តែសោះ។

លោក Sergei Shoigu (រូបថត៖ AFP)

ពាក់ព័ន្ធបញ្ហាផ្លាស់ប្តូររដ្ឋមន្ត្រីនេះដែរ បើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ថា “ពិតណាស់ហេតុផលនៅពីក្រោយរឿងនេះគឺបញ្ហាសេដ្ឋកិច្ច។ ស្របពេលដែលថវិកាយោធារុស្ស៊ី ត្រូវចំណាយច្រើនក្នុងល្បឿនយ៉ាងឆាប់រហ័ស វាពិតជាមានសារៈសំខាន់បំផុត ដែលត្រូវដាក់បញ្ចូលអ្នកខ្លាំងខាងសេដ្ឋកិច្ចយោធា ឲ្យចូលទៅដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ”។

យោងតាមលោក Peskov, ថវិកាយោធារុស្ស៊ី បានកើនឡើងពី៣% ទៅ ៦.៧% នៃផលិតផលក្នុងស្រុកសរុបថ្នាក់ជាតិ គិតចាប់តាំងពីជម្លោះអ៊ុយក្រែនផ្ទុះឡើង។ លោកបន្ថែមថា វាមិនជាធ្ងន់ធ្ងរអ្វីពេកទេសម្រាប់សេដ្ឋកិច្ចរុស្ស៊ី ប៉ុន្តែស្ថានភាពនៅតែស្រដៀងនឹងចុងសម័យសូវៀត ពេលដែលការចំណាយយោធារបស់សហភាពសូវៀតមានចំនួន ៧.៤% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ ស្ថានភាពបែបនេះនៅតែសំខាន់ខ្លាំង ហើយទាមទារឲ្យមានការឆ្លើយតបគ្រប់គ្រាន់ពីអាជ្ញាធរ។

លោក Dmitry Peskov (រូបថត៖ X)

សូមបញ្ជាក់ថា លោក Sergei Shoigu ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងឆ្នាំ ២០១២។

កើតនៅឆ្នាំ១៩៥៥ ក្នុងទីក្រុង Tuva នៃតំបន់ស៊ីបេរី ជិតប្រទេសម៉ុងហ្គោលី, ដំបូងឡើយ បុរសវ័យ៦៨ឆ្នាំរូបនេះ ត្រឹមជាមន្ត្រីតូចទាបប៉ុណ្ណោះក្រោយការដួលរលំសហភាពសូវៀត ប៉ុន្តែលោកបានវិវឌ្ឍន៍ខ្លួនដោយធ្វើដំណើរមកទីក្រុងមូស្គូ ចូលរួមក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី Boris Yeltsin រួចក៏ក្លាយជារដ្ឋមន្ត្រីក្រសួងគ្រាអាសន្ន នាពេលនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រាយការណ៍ជូនលោក ពូទីន ក្រោយធ្វើទស្សនកិច្ច កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម២ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម