Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស ថា បទឈប់បាញ់មិនអាចទៅរួច ដោយសារពាក្យសម្តីលោក បៃដិន ប៉ុន្មានម៉ាត់

បានផុស

នៅ

ក្រោយបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសមិនអាចលេចចេញជារូបរាងបាន ស្រាប់តែក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ចេញមុខប្រកាសថា បរាជ័យនេះ គឺដោយសារតែសម្តីប៉ុន្មានម៉ាត់របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យទី១២ខែឧសភា, ក្រុមហាម៉ាស ប្រកាសថា ពាក្យសម្តីរបស់លោក បៃដិន ដែលថា បទឈប់បាញ់នៅហ្គាហ្សា អាចទៅរួចប្រសិនបើចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន ដោះលែងចំណាប់ខ្មាំងនោះ គឺជាឧបសគ្គចំពោះការចរចាហើយ។

ប្រធានាធិបតីអាមេរិក បានលើកប្រធានបទពាក់ព័ន្ធចំណាប់ខ្មាំងនេះ ក្នុងអំឡុងសុន្ទរកថានៅទីក្រុង Seattle បន្ទាប់ពីព្រមានអ៊ីស្រាអែលថា លោកនឹងឈប់ផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងសព្វាវុធផ្សេងទៀត ប្រសិនបើទីក្រុងហ្ស៊េរុយសាឡិម ដាក់ទ័ពជើងគោកចូលទីក្រុង Rafah ហើយលោកថែមអះអាងទៀតថា បទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស អាចកើតឡើងបាននៅថ្ងៃស្អែក ប្រសិនបើចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនដោះលែងចំណាប់ខ្មាំង ដែលចាប់យកក្នុងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។

លោក ចូ បៃដិន (រូបថត៖ AP)

មិនយូរប៉ុន្មាន ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះគោលជំហររបស់ប្រធានាធិបតីអាមេរិក ហើយចាត់ទុកពាក្យសម្តីនេះថា ជាការបំផ្លាញលទ្ធផលនៃកិច្ចចរចាដែលសឹងតែឈានដល់ព្រមព្រៀងទៅហើយ។

ការចរចារវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះដូរចំណាប់ខ្មាំង ដែលសម្របសម្រួលដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ត្រូវជាប់គាំងចំពេលយោធារបស់លោក Benjamin Netanyahu ធ្វើសកម្មភាពឥតដកដៃនៅភាគខាងត្បូង តំបន់ហ្គាហ្សា។

(រូបថត៖ AP)

ម្យ៉ាងវិញទៀត ក្រុមហាម៉ាស ក៏ចោទនាយករដ្ឋមន្ត្រីអ៊ីស្រាអែលផងដែរ ថាធ្វើឲ្យការចរចាត្រូវដួលរលំដោយសារតែបើកប្រតិបត្តិការវាយលុកនៅទីក្រុង Rafah។ រដ្ឋាភិបាលអ៊ីស្រាអែល បានបង្កើនការសម្លាប់រង្គាលដ៏ឃោរឃៅ នៅកន្លែងផ្សេងៗក្នុងតំបន់ហ្គាហ្សាស្ទ្រីប ហើយលាតត្រដាងឲ្យឃើញច្បាស់ៗអំពីសង្រ្គាមប្រល័យពូជសាសន៍ជាបន្តនៅ ហ្គាហ្សា។

សូមជម្រាបថា តាមការបញ្ជាក់ពីក្រសួង​សុខាភិបាល​ហ្គាហ្សា​, គិតត្រឹមពេលនេះ ប្រតិបត្តិការ​របស់​អ៊ីស្រាអែល បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជិត ៣៥ ០០០ នាក់ និង​របួស​ជិត ៨ ម៉ឺន​នាក់ ភាគ​ច្រើន​ជា​ជនស៊ីវិលស្លូតត្រង់។ នេះគឺដើម្បីសងសឹកទៅនឹងការវាយប្រហារឆ្លងដែនរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលា ដែលពេលនោះបានផ្តាច់ជីវិតមនុស្សប្រហែល ១ ២០០ នាក់ និងចាប់ជាចំណាប់ខ្មាំង ២៥២នាក់ទៀត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល នៅតែផ្គើនអាមេរិក ចេញបញ្ជាឲ្យជនស៊ីវិល ឆាប់ជម្លៀសចេញពី Rafah ខណៈខ្លួន វាយសន្ធាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម