Connect with us

ព័ត៌មានអន្ដរជាតិ

កើតបាតុភូតចម្លែក លើផ្ទៃមេឃទីក្រុង ហូជីមិញ

បានផុស

នៅ

អ្នកក្រុងហូជីមិញ នាំគ្នាចេញក្រៅផ្ទះមកទស្សនា និងអ្នកខ្លះទាញទូរស័ព្ទថតទិដ្ឋភាពពពកពណ៌ដូច​ឥន្ទធនូដ៏ចម្លែក ដែលបង្ហាញខ្លួនលើផ្ទៃមេឃ កាលពីរសៀលថ្ងៃអាទិត្យទី១២ខែឧសភា។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express, បាតុភូតនេះកើតឡើងនៅប្រហែលម៉ោង ៤រសៀល លើផ្ទៃមេឃភាគខាងលិចទីក្រុងហូជីមិញ ហើយវាបង្ហាញខ្លួនរយៈពេលជាង ១ម៉ោង មុនពេលព្រះអាទិត្យអស្ដង្គត។

យោងតាមលោក Le Dinh Quyet ប្រធាននាយកដ្ឋានព្យាករឧតុនិយម នៃស្ថានីយជលសាស្ត្រភាគខាងត្បូង បានឲ្យដឹងថា ពពកមានប្រាំពណ៌នេះ បើតាមបាតុភូតឧតុនិយមគេហៅថា ​Halos។ វាកើតឡើង នៅពេលចលនាភាគល្អិតពពកឬគ្រីស្តាល់ទឹកកក បុកគ្នាបំបែកចេញជាពន្លឺ។

(រូបថត៖ VN Express)

លើសពីនេះទៀត មនុស្សអាចឃើញពពកបែបនេះនៅតាមទីតាំងជាច្រើន មិនដូចឥន្ទធនូដែលជាធម្មតាលេចឡើងតែនៅពេលឈប់ភ្លៀងនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Quyet បញ្ជាក់ថា “នេះគ្រាន់តែជាបាតុភូតឧតុនិយមធម្មតាប៉ុណ្ណោះ មិនមែនជាសញ្ញាឲ្យហេតុ ឬបម្រែបម្រួលអាកាសធាតុនាពេលខាងមុខអ្វីទេ”។

(រូបថត៖ VN Express)

ស្របពេលជាមួយគ្នានោះដែរ លោកបានប្រាប់ទៅប្រជាជន កុំឲ្យមានក្តីបារម្ភ ទាក់ទិននឹងបាតុភូតដ៏ចម្លែកនេះអី។

សូមបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែលទីក្រុងហូជីមិញ ជួបពពកពណ៌ដូច​ឥន្ទធនូ ពោលកាលពីខែកក្កដាឆ្នាំ២០២៣ បាតុភូតដ៏ចម្លែកបែបនេះក៏ធ្លាប់កើតឡើងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងហូជីមិញ កំពុងរងការវាយប្រហារដោយកាំរស្មី UV ខ្លាំងក្លា 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រឿងញៀន
សន្តិសុខសង្គម៥ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ៨ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម