Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមសិទ្ធិមនុស្ស មីយ៉ាន់ម៉ា បង្ហើបចំនួនអ្នកស្លាប់ពីការបង្រ្កាបរបស់រដ្ឋាភិ​បាលយោធាក្នុងពេលជាង ៣ ឆ្នាំមកនេះ

បានផុស

នៅ

រយៈពេលជាង ៣ ឆ្នាំមកហើយដែលយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ខណៈចាប់តាំងពីពេលនោះមកក៏ផ្ទុះបាតុកម្មតវ៉ា និងមានការបង្រ្កាបយ៉ាងសម្បើមដៃ ក៏ដូចជាការបង្ហូរឈាមទៅលើក្រុមអ្នកប្រឆាំងទាំងនោះផងដែរ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះ មនុស្សចំនួន ៥,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ និងការបង្រ្កាបដោយហិង្សារបស់រដ្ឋាភិបាលយោធា ចាប់តាំងពីឡើងក្ដោបក្ដាប់អំណាចក្នុងរដ្ឋប្រហារកាលពី ៣ ឆ្នាំមុន ។

ចំណែកសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ហៅកាត់ថា AAPP បានលើកឡើងបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ប្រមាណជា ៥,០០០ នាក់នោះរួមមានសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជនស៊ីវិលស្លូតត្រង់ ហើយភាគច្រើនប្រជាជនទាំងនោះត្រូវបានសម្លាប់នៅទីក្រុង Mandalay ដែលជាទីក្រុងធំជាងគេទី២ របស់មីយ៉ាន់ម៉ា និងក្នុងតំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing ជាទីដែលការប្រយុទ្ធគ្នានៅតែបន្តកើតមានរវាងយោធា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ។

ប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលក្នុងរណ្ដៅនៃវិបត្តិសង្គ្រាមស៊ីវិល ចាប់តាំងពីកងទ័ពធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់ពីឡើងកាន់អំណាចមក រដ្ឋាភិបាលយោធាបាននិងកំពុងប្រឈមបញ្ហាដ៏ធំបំផុត ពោលគឺកំពុងព្យាយាមតស៊ូប្រយុទ្ធនៅសមរភូមិជួរមុខជាច្រើនដើម្បីទប់ទល់នឹងការបះបោរពីសំណាក់សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅក្នុងប្រទេស ។

របាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីតម្រូវការមនុស្សធម៌របស់មីយ៉ាន់ម៉ាបានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំនាវាមីយ៉ាន់ម៉ាតែងតែស្ថិតនៅមាត់ជ្រោះនៃវិបត្តិមនុស្សធម៌ ។ ប្រជាជនប្រមាណ ១ ភាគ ៣ ឬប្រហែល ១៨ លាននាក់គឺកំពុងស្រេកឃ្លានជំនួយមនុស្សធម៌ និង ២.៣ លាននាក់ផ្លាស់ផ្ទះសម្បែង និងចង់រត់ភៀសខ្លួនចេញពីប្រទេស ខណៈបញ្ហាទាំងអស់នេះបានដាក់បន្ទុកឲ្យមេដឹកនាំលោក Min Aung Hlaing ចុះចេញពីតំណែង ព្រោះតែស្ថានភាពក្នុងប្រទេសកាន់តែត្រដាបត្រដួស ។

គួរបញ្ជាក់ថា ក្រៅពីចំនួនមនុស្សស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ ក្នុងនោះក៏មានមនុស្សជិត ២៦,000 នាក់ត្រូវបានចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ខណៈកាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ លោក Min Aung Hlaing  ក៏បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នលើកទី ៥ រយៈពេល ៦ ខែទៀតផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កងកម្លាំងមិនស្គាល់មុខ មីយ៉ាន់ម៉ា ផ្ទុះការប្រយុទ្ធគ្នា និងបោកគ្រាប់បែកជិត​ព្រំដែន ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម