ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ ក្រុងព្យុងយ៉ាង លួចដឹកអាវុធជាង ៦ពាន់កុងតឺន័រ ឲ្យទៅរុស្ស៊ី
បើតាមរដ្ឋាភិបាលកូរ៉េខាងត្បូង បានប៉ាន់ស្មានថា សព្វាវុធដែលរដ្ឋាភិបាលលោក គីម ជុងអ៊ុន ផ្ដល់ឲ្យទៅប្រទេសរុស្ស៊ី មានចំនួនប្រហែល ៦ ៧០០កុងតឺន័រ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន Yonhap នៅកូរ៉េខាងត្បូង កាលពីថ្ងៃទី១២ ខែឧសភា។

លោក Shin Won-sik បានប្រាប់ថា ការលួចដឹកអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ី បានធ្វើឡើងក្រោយពីជំនួបទស្សនកិច្ចរវាងរដ្ឋាភិបាលទាំង២ កាលពីខែកញ្ញាកន្លងទៅ។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានបន្តទៀតថា នៅក្នុងការដឹកជញ្ជួននោះ អាចមានគ្រាប់កាំភ្លើងធំប្រវែង១៥២មិល្លីម៉ែត្រចំនួន៣លានគ្រាប់ ឬក៏ជាគ្រាប់កាំភ្លើងធំប្រវែង១២២មិល្លីម៉ែត្រចំនួន ៥០ម៉ឺនគ្រាប់។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) បាននិយាយថា ក៏មានការសង្ស័យទៅលើអាវុធកូរ៉េខាងជើងដែលឲ្យរុស្ស៊ី គឺជាប្រភេទគ្រាប់ផលិតក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ដោយហេតុថា គ្រាប់ទាំងនោះក៏ត្រូវបានរកឃើញនៅក្នុងសង្គ្រាមលុកលុយអ៊ុយក្រែននាពេលកន្លងមកដែរ។ NIS បានបន្តថា ខ្លួនកំពុងវិភាគទៅលើកាលៈទេសៈពាក់ព័ន្ធឲ្យបានលម្អិតបន្ថែម ហើយបន្តស៊ើបពីទំនាក់ទំនងយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី។

សូមរំឭកឡើងវិញថា រុស្ស៊ីបានពង្រឹងចំណងសម័ន្ធមិត្តបន្ថែមទៀតជាមួយកូរ៉េខាងជើង ចាប់តាំងពីការបើកការវាយប្រហារទ្រង់ទ្រាយធំនៅអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ស្ថាប័នអន្តរជាតិ បានជឿជាក់ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងរបស់លោក គីម ជុងអ៊ុន បានលួចផ្គត់ផ្គង់អាវុធជាច្រើនឲ្យទៅលោក វ៉្លាឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី ដែលក្នុងនោះមានដូចជា កាំំភ្លើង និងគ្រាប់មីស៊ីលបាលិស្ទិក ជាដើម ក្នុងការវាយប្រហារអ៊ុយក្រែន។
សហរដ្ឋអាមេរិក បានធ្វើការព្រមានថា ការគំរាមកំហែងសន្តិសុខពិភពលោករបស់កូរ៉េខាងជើង អាចនឹងផ្លាស់ប្ដូរទៅជាអាក្រក់ជាងនេះទៅទៀត ក្នុងរយៈពេល១ទសវត្សទៅមុខ ដោយនេះក៏ព្រោះតែទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសរុស្ស៊ី៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា