Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន បាញ់កាំភ្លើងស៊ីបស៊េរីថ្មី និងបើកបរប្រព័ន្ធមីស៊ីលទំនើប បង្អួតពិភពលោក

បានផុស

នៅ

ពេលចុះទៅពិនិត្យរោងចក្រផលិតសព្វាវុធរបស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យទី១២ខែឧសភា មេដឹកនាំ គីម ជុងអ៊ុន បានសាកកម្លាំងកាំភ្លើងបាញ់ស៊ីបស៊េរីថ្មី និងបើកបរប្រព័ន្ធបាញ់មីស៊ីលពហុមុខងារ MLRS ២៤០មិល្លីម៉ែត្រយ៉ាងទំនើបទៀតផង ដើម្បីបង្អួតពិភពលោក។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Sputnik, ក្នុងពេលជាមួយគ្នានោះ លោក គីម ក៏បានកោតសរសើរអំពីការអភិវឌ្ឍរបស់វិស័យឧស្សាហកម្មការពារជាតិផងដែរ ស្របពេលដែលស្ថានការណ៍ពិភពលោក បន្តឡើងកម្តៅគ្មានមើលឃើញសញ្ញានៃភាពធូរស្បើយណាមួយទាល់តែសោះ។

លោក​ គីម និយាយថា សហគ្រាសឧស្សាហកម្មការពារជាតិ ក្រោមការយកចិត្តទុកដាក់ពិសេសរបស់បក្ស គួរតែដើរតួនាទីជាអ្នកការពារ និងធានាយ៉ាងពេញលេញនូវការរៀបចំរបស់កងទ័ពប្រជាជនកូរ៉េ សម្រាប់សង្គ្រាម ទាំងផ្នែកជាសម្ភារ និងបច្ចេកទេស។

(រូបថត៖ KCNA)

ថ្មីៗនេះ ទីក្រុងព្យុងយ៉ាងបានខិតខំពង្រឹងឧស្សាហកម្មការពាររបស់ខ្លួនខ្លាំងណាស់ រួមទាំងសម្រុកផលិតប្រព័ន្ធកាំភ្លើងធំ MLRS ដែលមានសមត្ថភាពនុយក្លេអ៊ែរផងដែរ ព្រោះតែមើលឃើញថា ស្ថានភាពសន្តិសុខកាន់តែអាក្រក់ៗនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាពិសេសលោក គីម បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិក កំពុងរៀបគម្រោងបង្កើតក្រុមមួយនៅអាស៊ី ដែលមានលក្ខណៈស្រដៀងនឹងអង្គការណាតូ តាមរយៈបណ្តាញនៃប្លុកនិងសម្ព័ន្ធភាពក្នុងតំបន់។

(រូបថត៖ KCNA)

កាលពីខែមុន ប្អូនស្រីលោក គីម ក៏ប្រកាស​​ពង្រីក​វិសាលភាពកម្លាំង​​យោធាកូរ៉េខាងជើង ​​ឲ្យ​បាន​​ខ្លាំង​​​បំផុតផងដែរ ដើម្បី​​ធ្វើ​ជា​ខែល​ការពារ​សន្តិភាព​តំបន់ និង​អធិបតេយ្យ​របស់​ខ្លួន។

លោក​ស្រី គីម យ៉ូជុង បាន​​​បញ្ជាក់​ថា សមយុទ្ធ​យោធា​យ៉ាង​ញឹកញាប់​រវាង​អាមេរិក និង​កូរ៉េ​ខាង​​ត្បូង​​ក្នុង​ឆ្នាំ​នេះ កំពុង​បង្ក​ជា​ការ​គំរាមកំហែង​ចំពោះ​សុវត្ថិភាព​តំបន់ ឲ្យមានគ្រោះថ្នាក់។

លោក​ស្រី គីម យ៉ូជុង (រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាងក៏​អះអាងដែរ​ថា សមយុទ្ធ​អាមេរិក-កូរ៉េ​ខាង​ត្បូង ​គឺ​ប្រៀប​​ដូច​ជា​ការ​រៀបចំ​​ឲ្យ​​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​​កូរ៉េ​ខាង​ជើងអ៊ីចឹង។

ទោះបីជាយ៉ាងណាក៏ដោយ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​​កូរ៉េ​ខាង​ជើង ខាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូងឯណោះវិញ បាន​ឆ្លើយ​តប​ថា សមយុទ្ធ​យោធា​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ ដែល​ត្រូវ​ធ្វើ​សម្រាប់​​ការ​ការពារ ក៏​ដូច​ជា​ការ​ត្រៀម​ខ្លួន​ទុក​មុន​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្អូនស្រី គីម ជុងអ៊ុន ថា កូរ៉េខាងជើង នឹងសាងកម្លាំងយោធាឲ្យខ្លាំងក្លាអស្ចារ្យ​បំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម