ព័ត៌មានអន្ដរជាតិ
ក្រុមអ្នករត់គេចចេញពី កូរ៉េខាងជើង បង្ហោះប៉េងប៉ោងភ្ជាប់ខិត្តប័ណ្ណប្រឆាំងលោក គីម ជុងអ៊ុន
ក្រុមអ្នករត់គេចចេញពីកូរ៉េខាងជើងមួយក្រុមបានបង្ហោះប៉េងប៉ោងប្លាស្ទិកធំៗប្រហែល ២០ ភ្ជាប់ជាមួយខិត្តប័ណ្ណឃោសនាប្រឆាំងនឹងរដ្ឋាភិបាលកូរ៉េខាងជើង ឆ្លងកាត់ព្រំដែនចូលទៅក្នុងកូរ៉េខាងជើង ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhab កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ។

ប៉េងប៉ោងដែលផ្ទុកនូវខិត្តប័ណ្ណចំនួន ៣០ ម៉ឺនសន្លឹកដែលរិះគន់ការដឹកនាំរបស់លោក គីម ជុងអ៊ុន ត្រូវបានបង្ហោះចេញពីកោះ Ganghwa ក្បែរព្រំដែនអន្តរកូរ៉េភាគខាងលិច ខណៈបដាដែលចងជាប់នឹងប៉េងប៉ោងនោះសរសេរថា “លោក គីម ជុងអ៊ុន ជាជនក្បត់ជាតិដែលមិនអាចកែប្រែបាន និងជាសត្រូវរបស់ប្រជាជន” ។
ទន្ទឹមនោះ យោងតាមក្រុមអ្នកប្រយុទ្ធដើម្បីសេរីភាពកូរ៉េខាងជើង (FFNK) បានចោទប្រកាន់មេដឹកនាំរូបនេះផងដែរថា ព្យាយាមរារាំងការបង្រួបបង្រួមអន្តរកូរ៉េ និងបន្តការដឹកនាំបែបផ្ដាច់ការរបស់ខ្លួន ។

ក្រុមអ្នករត់គេចចេញពីប្រទេសកូរ៉េខាងជើងដែលនៅក្នុងប្រទេសកូរ៉េខាងត្បូង ដូចជាក្រុម FFNK នេះតែងតែបង្ហោះប៉េងប៉ោងប្លាស្ទិកធំៗភ្ជាប់ជាមួយខិត្តប័ណ្ណទៅកូរ៉េខាងជើង ក្នុងគោលបំណងដើម្បីចរចាររំដោះប្រជាជនកូរ៉េខាងជើងចេញពីកូរ៉េខាងជើង ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានស្នើម្តងហើយម្តងទៀតឲ្យក្រុមទាំងនេះ ចៀសវាងសកម្មភាពមួយនេះតទៅទៀត ដោយសារកូរ៉េខាងជើងអាចប្រើកម្លាំងយោធាណាមួយប្រឆាំងនឹងការបង្ហោះប៉េងប៉ោងបែបនេះ ហើយថែមទាំងអាចគំរាមបាញ់ទម្លាក់ពួកវាថែមទៀតផង ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់