Connect with us

ព័ត៌មានអន្ដរជាតិ

គួរប្រុងប្រយ័ត្ន! កុមារជាង ៣០០ នាក់ឆ្លងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីនៅអ៊ីរ៉ាក់

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃពុធថា កុមាររាប់រយនាក់បានឆ្លងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងបាកដាដលោក Hassan Al-Tamimi បាននិយាយថា “មានកុមារជាង ៣០០ នាក់ដែលមានអាយុក្រោម ១៤ ឆ្នាំបានឆ្លងវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីចាប់តាំងវាពីការលេចចេញមក” ។ លោកបានបន្តថា ការរីករាលដាលនៃវីរុសនេះនៅតែបន្តកើតមានក្នុងចំណោមប្រជាជនទូទៅផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសសម្បូរប្រេងមួយនេះបានបញ្ជាក់ពីករណីឆ្លងដំបូងនៃវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ខណៈដែលនៅពេលនោះលោក Al-Tamimi បានព្រមានថា វីរុសបម្លែងខ្លួនប្រភេទថ្មីនេះក៏អាចឆ្លងដល់កុមារផងដែរ ។

លោកបានបង្ហាញការព្រួយបារម្ភថា ភាពសាហាវឃោរឃៅនៃវីរុសថ្មីនេះអាចជាបន្ទុកដល់ក្រសួងក្នុងការដោះស្រាយវីរុសនេះ ។

ទន្ទឹមនោះរដ្ឋាភិបាលបានប្រកាសបម្រាមគោចរមួយផ្នែករយៈពេលពីរសប្តាហ៍នៅទូទាំងប្រទេសកាលពីសប្តាហ៍មុនលើកលែងតែតំបន់ឃឺដពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។

វិធានការណ៍ទាំងនោះរួមមានការផ្អាកការចូលសាលារៀន សកម្មភាពកីឡា ក៏ដូចជាការបិទវិហារឥស្លាម និងឧទ្យាន ។

ការរឹតត្បិតត្រូវបានគេគ្រោងនឹងដកចេញនៅថ្ងៃទី ៤ ខែមីនា ចំពេលមានរបាយការណ៍ថាវិធានការណ៍ប្រុងប្រយ័ត្នអាចត្រូវបានពង្រីកបន្ថែម ។

បន្ថែមពីនេះលោក Al-Tamimi បាននិយាយកាលពីថ្ងៃអង្គារថា អត្រាអ្នកស្លាប់ប្រចាំថ្ងៃមានចំនួន ១.៩ ភាគរយ ហើយមន្ទីរពិសោធន៍ជំនាញដើម្បីធ្វើតេស្តវីរុសត្រូវបានកើនឡើង ខណៈពេលដែលចំនួនមន្ទីរពេទ្យ គ្រែ និងឧបករណ៍ពេទ្យក៏មានការកើនឡើងផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសអ៊ីរ៉ាក់មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦៨០,២៨៨ ករណី និងមានអ្នកស្លាប់ចំនួន ១៣,៣២៤ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មនុស្សយ៉ាងតិច ១៥ នាក់ស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅអ៊ីរ៉ាក់

ចុចអាន ៖ ទាហានសម័យសង្គ្រាមអ៊ីរ៉ាក់ប្តឹងក្រសួងការពារជាតិអាមេរិកព្រោះសំឡេងផ្ទុះអាវុធធ្វើឲ្យគាត់ថ្លង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម