Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិនេប៉ាល់ និងអង់គ្លេស បំបែកកំណត់ត្រាថ្មីឡើងភ្នំអេវឺរេសដោយជោគជ័យ

បានផុស

នៅ

អ្នកឡើងភ្នំជនជាតិអង់គ្លេសម្នាក់ និងមគ្គុទ្ទេសក៍នេប៉ាល់ម្នាក់បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេម្ដងទៀតចំពោះការឡើងភ្នំអេវឺរេស (Everest) ដែលជាភ្នំខ្ពស់បំផុតនៅលើពិភពលោក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣ ខែឧសភា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រធាននាយកដ្ឋានទេសចរណ៍នៃប្រទេសនេប៉ាល់បាននិយាយថា លោក Kenton Cool ជនជាតិអង់គ្លេស អាយុ ៥០ ឆ្នាំ និងមគ្គុទ្ទេសក៍នេប៉ាល់ឈ្មោះ Kami Rita Sherpa អាយុ ៥៤ ឆ្នាំបានឡើងដល់កំពូលភ្នំដែលមានកម្ពស់ ៨,៨៤៩ ម៉ែត្រដោយជោគជ័យ ខណៈលោក Kenton Cool គឺបំបែកកំណត់ត្រាជាលើកទី ១៨ ហើយ ឯ​លោក Kami Rita Sherpa បំបែកកំណត់ត្រាលើកទី ២៩ ។

ចំណែកអ្នកដែលឡើងដល់កំពូលភ្នំនេះដំបូងគេគឺលោក Edmund Percival Hillary KG ជនជាតិនូវែលសេឡង់ បានឡើងដល់កំពូលភ្នំអេវឺរេសនៅថ្ងៃទី២៩ ខែ​ឧសភា ឆ្នាំ​១៩៥៣ ។

គួរបញ្ជាក់ថា ការឡើងភ្នំគឺជាសកម្មភាពទេសចរណ៍ដ៏សំខាន់ និងជាប្រភពនៃប្រាក់ចំណូល ក៏ដូចជាការងារសម្រាប់នេប៉ាល់ដែលជាប្រទេសមានកំពូលភ្នំចំនួន ៨ ក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំង ១៤ ក្នុងពិភពលោក រួមទាំងភ្នំអេវឺរេសផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម