ក្រុមបាតុករប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ស្របពេលមានការបោះឆ្នោត – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមបាតុករប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ស្របពេលមានការបោះឆ្នោត

Published

on

ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅឯទីលាន Black Lives Matter Plaza ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី កាលពីយប់ថ្ងៃអង្គារ ចំពេលមានវត្តមានប៉ូលិសជាច្រើន និងរបាយការណ៍នៃការវាយតប់គ្នាបន្តិចបន្តួច ។

បណ្តាញព័ត៌មានក្នុងស្រុករាយការណ៍ថា បាតុកររាប់រយនាក់បានបង្ហាញវត្តមាននៅពេលពួកគេគ្រោងនឹងមើលលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ នៅតាមរដ្ឋនានា ។ ទីលាន Black Lives Matter Plaza មានទីតាំងស្ថិតនៅជិតសេតវិមាន ។

មានសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នាតូចមួយផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីក្រុមអ្នកតវ៉ាមិនគោរពតាមបទបញ្ជាឲ្យបើកយានយន្តចេញដែលចតដោយខុសច្បាប់ ។

ទន្ទឹមនោះមានការរាយការណ៍មួយចំនួនបានឲ្យដឹងថាក៏មានការចាប់ខ្លួនមនុស្សម្នាក់ផងដែរ ប៉ុន្តែគេហទំព័រ Fox News មិនបានបញ្ជាក់នោះទេ ។

ការធ្វើបាតុកម្មអាចបន្តដល់យប់ថ្ងៃអង្គារ ព្រោះអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកប្រហែលជាមិនត្រូវបានប្រកាសភ្លាមៗនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Fox News

ចុចអាន ៖ អាមេរិកដាក់ពង្រាយឆ្មាំជាតិរាប់ពាន់នាក់ដើម្បីទប់ទល់នឹងភាពចលាចលនៅថ្ងៃបោះឆ្នោត

ចុចអាន ៖ ការបោះឆ្នោតដំបូងនៅរដ្ឋ Indiana និង Kentucky ត្រូវបានបិទបញ្ចប់

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម