ព័ត៌មានអន្ដរជាតិ
បាក់រលំផ្ទាំងប៉ាណូនៅឥណ្ឌា ស្លាប់មនុស្ស៤នាក់ និងរបួស៦០នាក់
យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់ បានបាត់បង់ជីវិត ហើយប្រមាណ ៦០នាក់ផ្សេងទៀត បានរងរបួស ក្រោយកើតមានហេតុការណ៍បាក់រលំផ្ទាំងប៉ាណូពាណិជ្ជកម្មដោយសារតែកើតមានខ្យល់ព្យុះនៅក្នុងរដ្ឋធានីមុមបៃ ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃទី១៣ ខែឧសភា ម្សិលមិញ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់កម្លាំងប៉ូលិសមុមបៃ នៅលើប្រព័ន្ធបណ្ដាញសង្គម X។

ហេតុការណ៍នេះ បានកើតឡើងនៅភាគខាងកើតទីក្រុង ស្ថិតក្នុងស្ថានីយប្រេងសាំងមួយកន្លែង ដែលបណ្ដាលឲ្យមនុស្សជាច្រើនត្រូវជាប់ខ្លួននៅក្រោមផ្ទាំងប៉ាណូដ៏ធំ។ ប៉ូលិសមុមបៃ បានប្រកាសថា មកទល់នឹងពេលនេះ មានមនុស្ស៦០នាក់ត្រូវបានជួយសង្គ្រោះចេញមកបាន និងត្រូវបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ Rajawadi ខណៈតួលេខអ្នកស្លាប់មានចំនួន ៤នាក់ហើយ។ ប្រភពដដែល បានបញ្ជាក់ទៀតថា ផ្ទាំងប៉ាណូដែលរលំ មានទំហំ ៧០គុណនឹង៥០ម៉ែត្រ។
សូមរំឭកថា មុនកើតហេតុការណ៍នេះ នៅក្នុងរដ្ឋធានីមុមបៃ ទើបតែកើតមានខ្យល់ព្យុះខ្លាំងកាលពីសប្ដាហ៍មុនផងដែរ ដែលបង្កឲ្យមានការដាច់ចរន្តអគ្គិសនីក្នុងទីក្រុង ដើមឈើដួលរលំ និងជើងយន្តហោះត្រូវបានផ្អាក៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ