ព័ត៌មានអន្ដរជាតិ
លោក Lee Hsien Loong ប្រគល់លិខិតលាលែង ខណៈនាយករដ្ឋមន្ត្រីសិង្ហបុរីថ្មីនឹងចូលកាន់តំណែងផ្លូវការថ្ងៃទី១៥ឧសភា
លោក Lee Hsien Loong កាលពីថ្ងៃចន្ទទី១៣ ខែឧសភា ម្សិលមិញ បានប្រគល់លិខិតលាលែងពីតំណែងជានាយករដ្ឋមន្ត្រីទៅកាន់លោកប្រធានាធិបតី Tharman Shanmugaratnam ជាផ្លូវការហើយ។ តំណែងថ្មីជានាយករដ្ឋមន្ត្រីសិង្ហបុរី នឹងត្រូវលោក Lawrence Wong ចូលមកជំនួសវិញ នៅថ្ងៃទី១៥ ខែឧសភា ស្អែកនេះ។

ក្នុងរយៈពេល២០ឆ្នាំមកនេះ វាជាលើកដំបូងហើយដែលសិង្ហបុរី មានការតែងតាំងនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីអាណត្តិរបស់លោក Lee Hsien Loong គិតចាប់តាំងពីខែសីហា ឆ្នាំ២០០៤កន្លងទៅ។
លោក Lawrence Wong ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាឧបនាយករដ្ឋមន្ត្រីផងដែរនោះ នឹងក្លាយជាមេដឹកនាំទី៤ នៅក្នុងប្រវត្តិសាស្ត្រកកើតមានសិង្ហបុរីរយៈពេល៥៩ឆ្នាំកន្លងទៅ បន្ទាប់ពីទទួលបាននូវឯករាជ្យភាព។ លោកក៏ជាសមាជិកគណបក្សសកម្មភាពប្រជាជន (PAP) ដូចជាលោក Lee Hsien Loong ដែរ។
ក្បាលម៉ាស៊ីនដឹកនាំគណៈរដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី នឹងត្រូវដឹកនាំដោយលោក Lawrence Wong ហើយលោកក៏នៅតែកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដដែល។ ចំណែកឯលោក Lee Hsien Loong នឹងក្លាយជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងសហគ្រាស។ ដោយឡែកតំណែងជាឧបនាយករដ្ឋមន្ត្រី មានចំនួន២នាក់គឺលោក Gan Kim Yong និងលោក Heng Swee Keat៕

ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ