ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីប ចូលដៃជាមួយអាហ្វ្រិកខាងត្បូង ក្នុងបណ្ដឹងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែល
អេហ្ស៊ីប ដែលជាប្រទេសមួយក្នុងចំណោមអ្នកសម្របសម្រួលការចរចាសន្តិភាពនៅតំបន់កាហ្សា បានសម្រេចចិត្តចាប់ដៃជាមួយអាហ្វ្រិកខាងត្បូង នៅក្នុងបណ្ដឹងប្រឆាំងអ៊ីស្រាអែល ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ ដែលធ្វើឡើងនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងការបរទេសអេហ្ស៊ីប បានលើកឡើងថា ខ្លួននឹងចូលអន្តរាគមន៍ចំពោះបញ្ហាដែលអ៊ីស្រាអែល បានបង្កើនប្រតិបត្តិការយោធាកាន់តែសម្បើមដៃនៅកាហ្សា ជាពិសេសនោះគឺនៅត្រង់តំបន់ Rafah កាលពីពេលថ្មីៗកន្លងទៅ។ ក្រសួងការបរទេសអេហ្ស៊ីប បានបន្ថែមថា “សេចក្ដីប្រកាសនៃអន្តរាគមន៍ក្នុងករណីនេះ កើតឡើងដោយសារការមើលឃើញពីការពង្រីកវិសាលភាព និងទំហំនៃការរំលោភបំពានរបស់អ៊ីស្រាអែលប្រឆាំងទៅនឹងជនស៊ីវិលនៅកាហ្សា”។
ភាពតានតឹងរវាងអ៊ីស្រាអែល និងអេហ្ស៊ីប បានកើនកម្ដៅគួរឲ្យកត់សម្គាល់ ជាពិសេសនោះគឺតាមតំបន់ព្រំដែន បន្ទាប់ពីអ៊ីស្រាអែល បានធ្វើប្រតិបត្តិការនិងបង្កើនវត្តមានយោធារបស់ខ្លួននៅតាមតំបន់ Rafah ដែលជាព្រំដែនជាប់គ្នាជាមួយប្រទេសអេហ្ស៊ីបផងដែរនោះ។ បើតាមការបង្ហើបពីភ្នាក់ងារសន្តិសុខជាតិអេហ្ស៊ីបទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា មន្ត្រីអេហ្ស៊ីបបាននាំគ្នាស្ដីបន្ទោសអ៊ីស្រាអែលជាខ្លាំង ជុំវិញរឿងបំផ្លាញកិច្ចប្រឹងប្រែងចរចាសន្តិភាពនៅក្នុងទីក្រុង Cairo និងការបង្កើនភាពតានតឹងនៃចំណងទ្វេភាគីរវាងប្រទេសទាំង២ ដែលនេះសុទ្ធតែបង្កឡើងដោយភាគីអ៊ីស្រាអែលតែម្ខាង៕
ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ