ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិថ្មីរុស្ស៊ី ជាជើងខ្លាំងខាងសេដ្ឋកិច្ច
នៅទីបំផុត លោកប្រធានាធិបតី Vladimir Putin បានតែងតាំងជើងខ្លាំងខាងសេដ្ឋកិច្ចឈ្មោះ Andrey Belousov ឲ្យក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិជាផ្លូវការ ជំនួសតំណែងលោក Sergey Shoigu ដែលត្រូវផ្ទេរឲ្យទៅកាន់តំណែងផ្សេង។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៤ខែឧសភា។

លោក Belousov គឺជាអតីតឧបនាយករដ្ឋមន្ត្រីទីមួយ និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកពូទីន អស់រយៈពេលជាយូរមកហើយ ហើយនេះក៏ជាលើកដំបូងដែរក្នុងរយៈពេល១២ឆ្នាំ ដែលប្រទេសរុស្ស៊ី តែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី។
តើលោក Belousov ជានរណា?
លោក Andrey Removich Belousov កើតថ្ងៃទី១៧ខែមីនាឆ្នាំ១៩៥៩ នៅទីក្រុងមូស្គូ មានឪពុកជាសេដ្ឋវិទូឈ្មោះ Rem និងម្តាយជាអ្នកជំនាញខាងវិទ្យុសកម្មឈ្មោះ Larisa។

គាត់បញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Moscow State University ក្នុងឆ្នាំ ១៩៨១ ហើយបន្តអាជីពក្នុងវិស័យអប់រំអស់រយៈពេលជាច្រើនឆ្នាំផងដែរ។
មកដល់ចុងទស្សវត្សរ៍ឆ្នាំ១៩៩០ គាត់បានចាប់ផ្តើមធ្វើការជាទីប្រឹក្សានាយករដ្ឋមន្ត្រីរុស្ស៊ី ហើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសេដ្ឋកិច្ចក្នុងឆ្នាំ២០១២។ លុះដល់ឆ្នាំបន្ទាប់ គាត់ក៏បានក្លាយជាជំនួយការរបស់លោកពូទីន។

នៅឆ្នាំ២០២០ គាត់ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទីមួយនៃប្រទេសរុស្ស៊ី ហើយចាប់តាំងពីពេលនោះមក កេរ្តិ៍ឈ្មោះរបស់គាត់បានល្បីសុះសាយ ជាក្នុងនាមជាអ្នកស្មោះស្ម័គ្រចំពោះលោកពូទីន។ គាត់ក៏ជាផ្នែកមួយនៃអ្នកគាំទ្រលោកពូទីន ចំពោះការកាត់យកឧបទ្វីបគ្រីមៀចូលជារបស់រុស្ស៊ីក្នុងឆ្នាំ២០១៤ និងជាអ្នកគាំទ្រដ៏សំខាន់នៃការដំឡើងពន្ធលើតម្លៃបន្ថែមពី ១៨ទៅ ២០% ក្នុងឆ្នាំ២០១៩ផងដែរ។
លើសពីនេះ គាត់ក៏ត្រូវបានគេកោតសរសើរផងដែរ ចំពោះការបង្កើតគោលការណ៍សេដ្ឋកិច្ចសំខាន់ៗសម្រាប់វិមានក្រឹមឡាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគេមើលឃើញថា គាត់ជាអ្នកចាក់មនោគមវិជ្ជាសំខាន់ នៅពីក្រោយផែនការមហិច្ឆិតា ដែលលោក ពូទីន អនុម័តពេលចាប់ផ្តើមអាណត្តិប្រធានាធិបតីទី៤ ក្នុងឆ្នាំ២០១៨។

ជុំវិញការតែងតាំងនេះ កាសែត Komsomolskaya Pravda បានចុះផ្សាយថា ក្នុងនាមជាអ្នកជំនាញសេដ្ឋកិច្ចនិងកយល់ច្បាស់អំពីវិស័យឧស្សាហកម្ម រួមទាំងវិស័យការពារជាតិផងនោះ មានន័យថា លោក Belousov ពិតជាស័ក្តិសមក្នុងការគ្រប់គ្រងតម្រូវការថវិកាសំខាន់ៗរបស់យោធា។
ពាក់ព័ន្ធបញ្ហាផ្លាស់ប្តូររដ្ឋមន្ត្រីនេះដែរ បើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ថា “ពិតណាស់ហេតុផលនៅពីក្រោយរឿងនេះគឺបញ្ហាសេដ្ឋកិច្ច។ ស្របពេលដែលថវិកាយោធារុស្ស៊ី ត្រូវចំណាយច្រើនក្នុងល្បឿនយ៉ាងឆាប់រហ័ស វាពិតជាមានសារៈសំខាន់បំផុត ដែលត្រូវដាក់បញ្ចូលអ្នកខ្លាំងខាងសេដ្ឋកិច្ចយោធា ឲ្យចូលទៅដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ”៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេតុផលនៅពីក្រោយ រុស្ស៊ី បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច