ព័ត៌មានអន្ដរជាតិ
ស្លាប់២ របួស៣ ក្នុងករណីប្លន់រំដោះស្ដេចគ្រឿងញៀននៅបារាំង
ខ្មាន់កំាភ្លើង៤នាក់ បានវាយប្រហារក្បួនរថយន្តប៉ូលិសកំពុងដឹកអ្នកទោស ស្ថិតនៅភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែឧសភា ម្សិលមិញ ដែលបណ្ដាលឲ្យឆ្មាំយាមគុក២នាក់បានបាត់បង់ជីវិត និង៣នាក់ទៀតរងរបួស។ ក្នុងហេតុការណ៍នេះ មានអ្នកទោសម្នាក់រហស្សនាម “The Fly” បានរត់គេចខ្លួនបាត់។

អ្នកទោសដែលរត់គេចបានសម្រេច មានឈ្មោះថា Mohamed Amra អាយុ៣០ឆ្នាំ ជាមេក្លោងគ្រឿងញៀនដ៏ល្បីមួយរូបនៅបារាំង។ មុនកើតហតុ អ្នកទោសរូបនេះកំពុងត្រូវប៉ូលិសដឹកតាមក្បួនរថយន្តត្រឡប់ទៅពន្ធនាគារនៅតំបន់ Evreux បន្ទាប់ពីបានចូលរួមក្នុងសវនាការតុលាការរួច។
ខ្មាន់កាំភ្លើង បានបើករថយន្ត Peugeot 5008 តាមពីក្រោយ ហើយបើកបំបុករថយន្តប៉ូលិស ដែលកំពុងដឹក Amra នៅលើផ្លូវហាយវ៉េ រួចក៏បានប្រើកាំភ្លើងស្វ័យប្រវត្ត បាញ់បោះជាមួយប៉ូលិសអស់រយៈពេលប្រហែល ២នាទី។ ខ្មាន់កំាភ្លើង និង Amra បានរត់គេចខ្លួនបានសម្រេចពីកន្លែងកើតហេតុ ដោយចូលជិះក្នុងរថយន្ត១គ្រឿងទៀតម៉ាក Audi។ រថយន្តដែលជនល្មើសបានប្រើប្រាស់ ត្រូវបានដុតកម្ទេចចោល នៅចម្ងាយមិនប៉ុន្មានគីឡូម៉ែត្រនោះទេពីកន្លែងកើតហេតុ។

ឆ្មាំយាមគុក២រូប ត្រូវបានសម្លាប់ ដែលនេះគឺជាករណីដំបូងគេបង្អស់ក្នុងរយៈពេលជាង ៣ទសវត្សកន្លងមកសម្រាប់ហេតុការណ៍ប្លន់អ្នកទោសនៅបារាំង។
លោក Emmanuel Macron ប្រធានាធិបតីបារាំង បានបង្ហោះនៅលើបណ្ដាញសង្គម X ថា “ការវាយប្រហារព្រឹកនេះ ដែលឆក់យកជីវិតអ្នកយាមពន្ធនាគារ គឺជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់យើងរាល់គ្នា”។ បន្ថែមពីនេះ លោកបានចេញបញ្ជាឲ្យមានការតាមចាប់ខ្លួន Amra និងបក្សពួកត្រឡប់មកវិញឲ្យបាន៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?