Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ទៅចិន លើកនេះ នឹងពិភាក្សាបញ្ហាក្តៅចំនួន ២

បានផុស

នៅ

វិមានក្រឹមឡាំងបញ្ជាក់ថា នៅថ្ងៃទី១៦-១៧ខែឧសភានេះ ប្រធានាធិបតិរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសចិន តបតាមការអញ្ជើញរបស់សមភាគីលោក ស៊ី ជីនពីង ហើយនេះជាដំណើរចេញក្រៅប្រទេសលើកដំបូងរបស់លោកពូទីន ចាប់តាំងពីការឡើងកាន់តំណែងក្នុងអាណត្តិថ្មី។

លោក ពូទីន (ឆ្វេង) និងលោក ស៊ី (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីវិមានក្រឹមឡាំង, ក្រៅពីការបង្ហាញសាមគ្គីភាពនិងរឹតចំណងទាក់ទងរវាងមិត្តទាំងពីរ ដំណើរទស្សនកិច្ចរបស់លោកពូទីនទៅចិន លើកនេះ ក៏នឹងពិភាក្សាលើបញ្ហាក្តៅជាសកលចំនួន២ផងដែរ នោះគឺសេដ្ឋកិច្ចនិងសង្គ្រាម ជាពិសេសសង្គ្រាមអ៊ុយក្រែនតែម្តង។

សេចក្តីរាយការណ៍របស់ Sputnik បានឲ្យដឹងថា អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ មិនត្រឹមតែជួបជាមួយលោក ស៊ី ទេ, លោក ពូទីន ក៏នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន លី ឈាង ផងដែរដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ហើយលោកពូទីន នឹងធ្វើដំណើរទៅទីក្រុងហាប៊ីន ភាគឦសាន សម្រាប់ចូលរួមពិធីតាំងពិព័រណ៍ពាណិជ្ជកម្មនិងការវិនិយោគ។

លោក ស៊ី (ឆ្វេង) និងលោក ពូទីន (រូបថត៖ Getty)

បន្ទាប់ពីកិច្ចពិភាក្សា ចិននិងរុស្ស៊ី នឹងត្រូវចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយរបស់ប្រមុខរដ្ឋទាំងពីរ និងលើឯកសារទ្វេភាគីមួយចំនួនទៀត។ មិនត្រឹមប៉ុណ្ណឹង មេដឹកនាំទាំងពីរនឹងកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗបំផុត។

ដោយឡែក បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin វិញ, ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋចិន ស៊ី ជីនពីននិងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក៏ដូចជាលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាផលប្រយោជន៍រួម ក្នុងបរិបទនៃខួបលើកទី ៧៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ី ផងដែរ។

លោក Wang Wenbin (រូបថត៖ AP)

គេនៅចាំបានថា កាលពីដើមឆ្នាំ២០២២ លោក ពូទីន ក៏បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងដែរ ហើយក្រោយពេលចិន-រុស្ស៊ី ប្រកាសពីភាពជាដៃគូគ្មានដែនកំណត់មិនបានប៉ុន្មានផង ស្រាប់តែលោកពូទីន ដាក់ទ័ពរាប់ម៉ឺននាក់ ចូលទៅវាយលុកប្រទេសអ៊ុយក្រែន តែម្តង។

ម្យ៉ាងវិញទៀត ម្តងនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទីពីររបស់លោក ពូទីន ទៅកាន់ប្រទេសចិនក្នុងរយៈពេលត្រឹមតែជាងប្រាំមួយខែប៉ុណ្ណោះ បន្ទាប់ពីបស្ចិមប្រទេស ដាក់ទណ្ឌកម្មលើការវាយលុកយោធារបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៤ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម