Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken ព្យាយាមលើកទឹកចិត្តដល់ អ៊ុយក្រែន ខណៈ រុស្ស៊ី បង្កើនការវាយលុក

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជំរុញស្មារតី ក៏ដូចជាលើកទឹកចិត្តដល់ប្រជាជនអ៊ុយក្រែនដែលកំពុងប្រឈមមុខនឹងការវាយលុកថ្មីរបស់រុស្ស៊ី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ខណៈជំនួយយោធាអាមេរិករាប់ពាន់លានដុល្លារកំពុងដំណើរការ បន្ទាប់ជាប់គាំងជាច្រើនខែ ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AP នៅថ្ងៃទី១៤ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Blinken បានប្រាប់មេដឹកនាំអ៊ុយក្រែននៅក្នុងការអត្ថធិប្បាយមួយថា ទោះបីជាមានការពន្យារពេលដ៏យូរដែលធ្វើឲ្យអ៊ុយក្រែនរងគ្រោះចំពោះការវាយប្រហារយោធារុស្ស៊ីក៏ដោយ ក៏អាមេរិកនៅតែផ្ដល់សព្វាវុធកាន់តែច្រើន​ ខណៈអាមេរិកមានការតាំងចិត្ត និងប្តេជ្ញាចិត្តបន្តជួយអ៊ុយក្រែនឲ្យទទួលបានជោគជ័យ និងជួយកសាងអ៊ុយក្រែនឲ្យកាន់តែរឹងមាំបំផុតតាមដែលអាចធ្វើទៅបាន ។

ស្របពេលជាមួយគ្នានេះ លោក Blinken ​ក៏​បាន​ថ្កោល​ទោសទៅលោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរចំពោះការ​មើល​ស្រាល​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ៊ុយក្រែន និងថាមេដឹកនាំរូបនេះគិតខុសហើយ ហើយចាត់ទុកពេលវេលានេះគឺជាវេនរបស់អ៊ុយក្រែនម្ដង ។

ទោះបីជាយ៉ាងណា ឆ្លៀតឱកាសដែលអ៊ុយក្រែនកំពុងខ្វះខាតទាំងផ្នែកកម្លាំងទ័ព និងសព្វាវុធ រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏បានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន និងដណ្ដើមបានទឹកដីប្រហែលពី ១០០ ទៅ ១២៥ គីឡូម៉ែត្រការ៉េនៅក្នុងតំបន់ Kharkiv រួមទាំងភូមិចំនួន ៧ ដែលធ្វើឲ្យប្រជាជនអ៊ុយក្រែនរាប់សិបនាក់ត្រូវជម្លៀសចេញ ។

គួរបញ្ជាក់ថា សភាបានអនុម័តកញ្ចប់ជំនួយបរទេសចំនួន ៦០ ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយភាគច្រើនជាកាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ។ ចាប់តាំងពីពេលនោះមក រដ្ឋបាលលោក Biden បានប្រកាសផ្តល់ជំនួយផ្នែកយោធារយៈពេលខ្លីចំនួន ១.៤ ពាន់លានដុល្លារ និង ៦ ពាន់លានដុល្លារជាជំនួយរយៈពេលវែងបន្ថែមទៀតដល់អ៊ុយក្រែន ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣២ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម