ព័ត៌មានអន្ដរជាតិ
យោធា ថៃ ចាប់បានទំនិញគេចពន្ធជាច្រើនឆ្លងតាមច្រករបៀង
កម្លាំងយោធាថៃចាប់បានទំនិញគេចពន្ធជាច្រើនដែលនាំឆ្លងដែនតាមច្រករបៀងចូលមកក្នុងទឹកដីនៃប្រទេសថៃ ហើយបានប្រគល់ទំនិញទាំងនោះទៅឲ្យអង្គភាពគយប្រចាំស្រុកអារញ្ញប្រាថេត ចំណែកឯអ្នកនាំទំនិញបានរត់ឆ្លងដែនចូលមកកម្ពុជាគ្មានសល់ ។

យោងតាមការផ្សាយរបស់គេហទំព័រថៃបានបញ្ជាក់ថា នៅព្រលប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងយោធាឈុតខ្មៅការពារព្រំដែនលេខ ១២ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ថៃ-កម្ពុជា ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ។
លុះទៅដល់ចំណុចភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ក៏បានប្រទះឃើញមនុស្សមួយក្រុមមានគ្នាចំនួន ៦ នាក់កំពុងធ្វើសកម្មភាពលីជញ្ជូនទំនិញឆ្លងដែនពីខាងកម្ពុជាចូលទៅក្នុងទឹកដីថៃ ទើបសមត្ថកិច្ចឈានដល់ការត្រួតពិនិត្យ ។ ប៉ុន្តែនៅពេលដែលឃើញកម្លាំងយោធាថៃភ្លាមមនុស្សទាំង ៦ នាក់ បានទម្លាក់ទំនិញចោលហើយរត់ត្រឡប់ក្រោយឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជាបាត់គ្មានសល់ ។

ចំណែកវត្ថុតាងដែលបន្សល់នៅកន្លែងកើតហេតុគឺមានការុងព៌ណខៀវចំនួន ៦ នៅក្នុងនោះមាន ស្បែកជើងប៉ាតាចំនួន ១៥០ គូ និងខោអាវឈុតកីឡា ចំនួន ១៤៥ កំប្លេ ដែលទាំងនេះគឺជាទំនិញមិនបានបង់ពន្ធឲ្យបានត្រឹមត្រូវនោះទេ ទើបកម្លាំងយោធាថៃបានដកហូត និងប្រគល់ឲ្យអង្គភាពគយប្រចាំស្រុកអារញ្ញប្រថេត ដើម្បីរក្សាទុកធ្វើជាព័ស្តុតាង និងអនុវត្តទៅតាមផ្លូវច្បាប់ ។
បើតាមប្រភពច្បាស់ការមួយដែលផ្ដល់ពីក្នុងផ្សាររោងក្លឿបានបញ្ជាក់ថា នៅក្នុងទឹកដីថៃត្រង់ចំណុចឃុំប៉ារ៉ៃ ពិតជាមានឃ្លាំងសម្រាប់ស្តុកទំនិញរបស់ថៃស្របច្បាប់ប្រាកដមែន ឯការនាំទំនិញឆ្លងដែនគឺវាកៀកជាមួយនឹងអូរព្រំដែន ដូច្នេះការនាំទំនិញគេចពន្ធរត់តែបន្តិចគឺអាចទៅដល់ឃ្លាំងស្តុកទំនិញនោះជាមិនខាន ប៉ុន្តែជាចៃដន្យលើកនេះត្រូវយោធាថៃស្ទាក់ចាប់បាន ៕



អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ