Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ចេញ​កញ្ចប់​ជំនួយ​១​ពាន់​លាន​ដុល្លារ​ថែម​ទៀតឲ្យ​ទៅ​អ៊ីស្រាអែល

បានផុស

នៅ

រដ្ឋបាល​លោក ចូ បៃឌិន កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា បាន​ជូន​ដំណឹង​ទៅ​កាន់​សភា​អាមេរិក អំពី​កញ្ចប់​​ជំនួយ​សព្វាវុធ​ថ្មី​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ ដែល​​ខ្លួន​គ្រោង​នឹង​បញ្ជូន​ឲ្យ​ទៅ​អ៊ីស្រាអែល។ នេះ​បើ​យោង​តាម​ការ​ចុះ​​ផ្សាយ​របស់​សារព័ត៌មាន The National នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ការ​ថ្មី​របស់​អាមេរិក ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​បន្ទាប់​ពី​ការ​​​ប្រកាស​ផ្អាក​ដឹក​អាវុធ​ទៅ​អ៊ីស្រាអែល កាល​ពី​ដើម​​ខែ​ឧសភា ដែល​ធ្វើ​ឡើង​ដោយ​លោក​ប្រធានាធិបតី ចូ បៃឌិន ជុំវិញ​ករណី​​បើក​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​​ក្នុង​ក្រុង Rafah នៃ​តំបន់​កាហ្សា។ លោក ចូ បៃឌិន ធ្លាប់​និយាយ​ប្រាប់​សារព័ត៌មាន CNN ថា អាមេរិក​នឹង​បន្ត​ការ​ផ្អាក​ដឹក​អាវុធ​ ប្រសិន​បើ​​អ៊ីស្រាអែល​នៅ​តែ​រឹងរូស​ប្រើប្រាស់​អាវុធ​អាមេរិក​ខុស​ពី​ច្បាប់​អន្តរជាតិ​ ដើម្បី​វាយ​ប្រហារ​​ក្នុង​តំបន់​ដែល​មាន​ជន​ស៊ីវិល​រស់នៅ។

បើ​តាម​ប្រភព​ដែល​បង្ហើប​ប្រាប់​ The National បាន​ឲ្យ​ដឹង​ថា ជំនួយ​ជាង​១​ពាន់​លាន​ដុល្លារ​របស់​អាមេរិក​ មាន​ដូចជា គ្រាប់កាំភ្លើង​រថក្រោះ​តម្លៃ​៧០០​លាន​ដុល្លារ រថយន្ត​យោធា​តម្លៃ​៥០០​លាន​ដុល្លារ និង​កាំភ្លើង​ធំ​តម្លៃ​៦០​លាន​ដុល្លារ។ យ៉ាង​ណា​មិញ គម្រោង​នៃ​កញ្ចប់​ជំនួយ​នេះ មិន​ទាន់​ប្រកាស​ជា​សាធារណៈ​ដោយ​​សេតវិមាន​អាមេរិក​នោះ​ឡើយ។ មួយ​វិញ​ទៀត ក៏​​គ្មាន​ការ​បង្ហាញ​ថា កញ្ចប់​ជំនួយ​​​ជាង​១​ពាន់​លាន​ដុល្លារ​នេះ នឹង​ត្រូវ​ដឹក​ទៅ​អ៊ីស្រាអែល​នៅ​ពេល​ណា​ដែរ។

លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក និង​លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល (រូបភាព៖ GPO)

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​​អាមេរិក បាន​អះអាង​​ថា អាមេរិក​នឹង​នៅ​តែ​បន្ត​ជំនួយ​យោធា​ក្នុង​ទំហំ​ទឹកប្រាក់ ២៦​ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ខែ​មេសា សម្រាប់​កង​កម្លាំង​អ៊ីស្រាអែល​​ដដែល។ ប៉ុន្តែ​សេតវិមាន បាន​ផ្អាក​​ការ​ដឹក​​បញ្ជូន​គ្រាប់​បែក ក៏​ព្រោះ​តែ​​អាមេរិក​មិន​ចង់​ឲ្យ​គ្រាប់បែក​ទាំង​នោះ​ទម្លាក់​ចូល​ក្នុង​តំបន់​ប្រជុំជន​ ដែល​ពោរពេញ​ទៅ​ដោយ​ជន​ស៊ីវិល​នោះ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម