ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីប្រេង និងជាបុរសមានបំផុតនៅកាណាដា ទទួលមរណភាពក្នុងអាយុ ៩៣ ឆ្នាំ
មហាសេដ្ឋីប្រេងលោក Arthur L. Irving ដែលជាប្រធានកិត្តិយសនៃក្រុមហ៊ុន Irving Oil និងជាបុគ្គលដែលមានជាងគេបំផុតរបស់ប្រទេសកាណាដា បានទទួលមរណភាពនៅអាយុ ៩៣ឆ្នាំ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៤។ក្រុមហ៊ុន Irving Oil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គាត់បានស្លាប់កាលពីថ្ងៃច័ន្ទ ដែលមានប្រពន្ធឈ្មោះ Sandra និងកូនស្រី Sarah នៅកៀកខ្លួន។
ទស្សនាវដ្ដី Forbes បានចុះបញ្ជីឈ្មោះមហាសេដ្ឋីប្រេងរូបនេះថា ជាជនជាតិកាណាដាដែលមានជាងគេបំផុតទាំង ១០ ក្នុងឆ្នាំ ២០២៣ ។ មុនពេលស្លាប់ គាត់មានទ្រព្យសម្បត្តិប៉ាន់ស្មានចំនួន ៦.៤ ពាន់លានដុល្លារអាមេរិក ដែលរួមមានរោងចក្រចម្រាញ់ប្រេងនៅ New Brunswick ធំជាងគេរបស់ប្រទេស រួមជាមួយនឹង Whitegate រោងចក្រចម្រាញ់ប្រេងនៅប្រទេសអៀរឡង់ថែមទៀតផង។

កើតនៅឆ្នាំ ១៩៣០ លោក Irving ជាកូនប្រុសរបស់ម្ចាស់ឧស្សាហ៍កម្ម K.C. Irving ដោយបានបង្កើតក្រុមហ៊ុន Irving Oilឡើងមក។ រូបលោកបានចូលរៀននៅសាកលវិទ្យាល័យ Acadia របស់ Nova Scotia មុនពេលចាកចេញទៅចូលរួមជាមួយ Irving Oil ក្នុងឆ្នាំ ១៩៥១ ជាកន្លែងដែលគាត់បានធ្វើការជាមួយឪពុក និងបងប្អូនពីរនាក់របស់គាត់។
ទន្ទឹមនោះដែរ លោក Irving បានប្រាប់អ្នកនិពន្ធ Donald Savoie នៅក្នុងសៀវភៅឆ្នាំ ២០២០ អំពី Irving Oil ថា “ខ្ញុំមានជម្រើសដើម្បីបន្តនៅ Acadia ឬរៀនអំពីអាជីវកម្មពីគ្រូដ៏ល្អបំផុតដែលមាននៅគ្រប់ទីកន្លែង។ ឪពុករបស់ខ្ញុំ គឺជាគ្រូ ខ្ញុំបានទៅជាមួយគ្រូល្អបំផុត” ។ ក្រោយមកទើបគាត់ បានក្លាយជាប្រធានក្រុមហ៊ុននៅឆ្នាំ ១៩៧២ និងជាប្រធានកិត្តិយស នៅពេលគាត់បានទទួលមរណភាព។
ថ្វីបើយ៉ាងណាក៏ដោយ ការស្លាប់របស់បុរសវ័យចំណាស់រូបនេះ បានកើតឡើងនៅពេលដែលរោងចក្រចម្រាញ់ប្រេង Saint John របស់ក្រុមហ៊ុនកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យជាយុទ្ធសាស្រ្ត ដើម្បីកំណត់អនាគតរបស់ខ្លួន ដោយសារការប្រែប្រួលអាកាសធាតុកំពុងជំរុញឲ្យមានការផ្លាស់ប្តូរឆ្ងាយពីឥន្ធនៈហ្វូស៊ីលនៅក្នុងប្រទេសមួយចំនួន។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនបានពណ៌នាថា Arthur L. Irving ជើងឯកដ៏ខ្ជាប់ខ្ជួននៃអាត្លង់ទិកកាណាដា និងប្រជាជនរបស់ខ្លួន ហើយការបាត់បង់ដ៏សម្បើមនេះ យើងដឹងថានឹងមិនមានអ្នកណាដូចគាត់នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Forbes រកឃើញកីឡាការនី ៥ រូប មានទ្រព្យធនច្រើនជាងគេបង្អស់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ