Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ច​ព្រមព្រៀង​កំពង់ផែ​ឥណ្ឌា-អ៊ីរ៉ង់ អាច​ទទួល​ទណ្ឌកម្ម​ពី​អាមេរិក

បានផុស

នៅ

សហរដ្ឋ​អាមេរិក បាន​ប្រកាស​ថា ទណ្ឌកម្ម​អាច​នឹង​ដាក់​ចេញ​ចំពោះ​ប្រទេស​ណា ដែល​សហការ​​ពាណិជ្ជកម្ម​ជាមួយ​​អ៊ីរ៉ង់។ ការ​ព្រមាន​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ឥណ្ឌា បាន​​ចុះ​កិច្ច​សន្យា​រយៈពេល​១០​ឆ្នាំ​ជាមួយ​អ៊ីរ៉ង់ នៅ​លើ​គម្រោង​កំពង់​ផែ​ Chabahar កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។

កំពង់​ផែ​ Chabahar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​​ទី​១៣ ខែ​ឧសភា ឥណ្ឌា​ បាន​ចុះ​កិច្ច​ព្រមព្រៀង​​រយៈពេល​វែង​ជាមួយ​អ៊ីរ៉ង់ ដើម្បី​អភិវឌ្ឍ​កំពង់ផែ​របស់​ខ្លួន ដោយ​ពី​មុន​​ប្រទេស​ទាំង​២​ក៏​ធ្លាប់​សហការ​គ្នា​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ។ រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ឥណ្ឌា បាន​ហៅ​កិច្ច​ព្រមព្រៀង​​តម្លៃ​៣៧០​លាន​ដុល្លារ​នេះ​ថា​ជា “ពេល​វេលា​ប្រវត្តិសាស្ត្រ​ក្នុង​ចំណង​មិត្តភាព​ឥណ្ឌា-អ៊ីរ៉ង់”។

វា​ជា​ដំណឹង​រីករាយ​សម្រាប់​ប្រទេស​ទាំង​២ តែ​អាមេរិក​ហាក់​មិន​ពេញ​ចិត្ត​សោះ​ឡើយ ព្រោះនេះ​បង្ហាញ​ពី​ការ​​រំលោភ​បំពាន​ទណ្ឌកម្ម​​របស់​ខ្លួន​ដែល​បាន​ដាក់​លើ​​​រដ្ឋាភិបាល​តេហេរ៉ង់។ អាមេរិក​បាន​​អនុវត្ត​ទណ្ឌកម្ម​ជាង​៦០០ លើ​អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់ នៅ​អំឡុង​​ពេល​៣​ឆ្នាំ​កន្លង​មកនេះ។

ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi

លោក Vedant Patel អ្នក​នាំ​ពាក្យ​រង​ក្រសួង​ការបរទេស​អាមេរិក បាន​​ថ្លែង​កាល​​ពី​ម្សិលមិញ​​ថា ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​នៅ​តែ​មាន​ដដែល ហើយ​​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន នឹង​បន្ត​អនុវត្ត​​វា​បន្ថែម​​ទៀត។ លោក ថា “អង្គភាព​ណា​ក៏​ដោយ បុគ្គល​ណា​ក៏​ដោយ ឲ្យ​តែ​​​ហ៊ាន​ពិចារណា​ធ្វើ​កិច្ច​ព្រមព្រៀង​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ត្រូវ​ដឹង​ខ្លួន​​អំពី​ហានិភ័យ​​ខ្ពស់​ដែល​​ពួក​គេ​កំពុង​បណ្ដោយ​ខ្លួន​ប្រឈម​ជាមួយ ព្រម​ទាំង​ហានិភ័យ​នៃ​ទណ្ឌកម្ម​ដែល​​ត្រូវ​ដាក់”។

ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​​របស់​​អាមេរិក រដ្ឋាភិបាល​ឥណ្ឌា​​នៅ​មិន​ទាន់​​មាន​ការ​ឆ្លើយ​តប​​ណា​មួយ​នៅ​​ឡើយ​ទេ។

សូម​​បញ្ជាក់​ថា ឥណ្ឌា​បាន​ចាប់​​ផ្ដើម​ដំណើរការ​កំពង់ផែ Chabahar នា​ចុង​ឆ្នាំ​២០១៨។ កំពង់ផែ​នេះ អនុញ្ញាត​ឲ្យ​​ឥណ្ឌា​អាច​ដឹក​ទំនិញ​ និង​ផលិតផល​​​តាម​ផ្លូវ​ទឹក​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន និង​អាស៊ី​កណ្ដាល ជំនួស​ឲ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ឆ្លង​កាត់​​ប៉ាគីស្ថាន ខណៈ​ដែល​ប្រទេស​ទាំង​២​កំពុង​មាន​ភាព​តានតឹង​នឹង​គ្នា៕​

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៨ នាទីutes មុន

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងសម្ដេចតេជោ និងលោកថាក់ស៊ីន ជាទីប្រឹក្សាផ្ទាល់ស្ដីពីអាស៊ាន

នយោបាយ១១ នាទីutes មុន

សម្តេចតេជោ ៖«ផ្ការីករៀងរាល់ថ្ងៃព្រោះកិច្ចការរបស់យើង សមិទ្ធផលរបស់យើងលើគ្រប់វិស័យតែងចេញពីយុទ្ធសាស្ត្រផ្ការីក»

ព័ត៌មានជាតិ១៤ នាទីutes មុន

Update៖ ក្រសួងរ៉ែ និងអាជ្ញាធរខេត្តព្រះវិហារ ចុះណែនាំពលរដ្ឋឱ្យឈប់រុករករ៉ែខុសច្បាប់នៅភ្នំលង់

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ភាពយន្តឯកសារបង្ហាញរឿងពិតរបស់ជំទាវទីមួយ ផ្ទុះការទាក់ទាញពេញផ្ទៃប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ២៧ នាទីutes មុន

នាយករដ្ឋមន្ត្រី ថា ក្រមសីលធម៌អ្នកសារព័ត៌មានអនឡាញនៅតែជាបញ្ហាចោទ ខណៈអ្នកខ្លះដើរហួសព្រំដែនច្បាប់

នយោបាយ២២ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម